video

អ្នកវិភាគ​ថា កម្ពុជា​នឹង​ជួប​វិបត្តិ​អាណោចអាធ័ម ជាង​ទសវត្សរ៍​ទី៨០ ប្រសិនបើ​ប្រទេស​លោកសេរី​នៅតែ​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ជួយ​

អ្នកឃ្លាំមើល​និយាយ​ថា​កម្ពុជា​នឹង​ធ្លាក់​ក្នុង​ស្ថានភាព​គ្រប់គ្រង បែប ប៉ុល ពត បូក​ផ្សំនឹង​ការគ្រប់គ្រង​បែប​របប​វៀតណាម៥០​% និង​ការគ្រប់គ្រង​ដោយ​ចិន​កុម្មុយនីស្ត ៥០​%។អ្នកវិភាគ​នយោបាយ​សង្គម​លោក គឹម សុខ បាន​សរសេរ​នៅ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​ថា ប្រសិនបើ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ មិន​នាំគ្នា​ចូល​ធ្វើសកម្មភាព​ក្នុង​ស្រុក ក្នុង​កម្លាំង​រួបរួម ហើយ​នៅតែ​ឆ្លើយ​តប​សើៗ​ល្វើយ​ៗ លំៗ ពីក្រៅ​ប្រទេស​ដូច​បច្ចុប្បន្ន នោះ​កម្ពុជា​នឹង​ធ្លាក់​ក្នុង​ស្ថានភាព​គ្រប់គ្រង បែប ប៉ុល ពត។ លោក​បន្ត​ថា...
video

សកម្មជន​បរិស្ថាន​ស្នើ​ទៅ​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​លុប​បឹង​តា​មោក​ជាបន្ទាន់

សកម្មជន​ស្រលាញ់​បរិស្ថាន បាន​បង្ហាញ​ក្តី​បារម្ភ​ជា​ខ្លាំង​ចំពោះ​វាសនា​បឹង​ធម្ម​ជា​តិ​ធំៗ ដែល​ជា​អាង​ស្ដុក​ទឹក​ដ៏​សំខាន់​ក្នុង​រាជធានី​ភ្នំពេញ កំពុង​ត្រូវ​បាន​លុប​ជា​បន្ដ​បន្ទាប់ ហើយ​បញ្ហា​ប្រឈម​មួយចំនួន​ក៏​កំពុង​កើតមានឡើង​ជាហូរហែ​ផង​ដែរ។ ថ្លែង​ក្នុង​វីដេអូ​ប្រវែង​ជាង២នាទី ដែល​បង្ហាញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​អង្គការ​ចលនា​មាតា​ធម្មជាតិ នៅ​ល្ងាច​ថ្ងៃទី៣០ខែកក្កដា ក្រុម​យុវជន​ស្រលាញ់​បរិស្ថាន​បាន​ស្នើ​ទៅ​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​លុប​បឹង​តា​មោក​ឬបឹង​ទំនប់​កប់​ស្រូវ ព្រមទាំង​បឹង​ធម្មជាតិ​នៅ​រាជធានី​ភ្នំពេញ​ផ្សេងទៀត​ជាបន្ទាន់។ យុវជន​ក្នុង​វីដេអូ​នោះ​បន្ត​ថា ការ​កាត់​ផ្ទៃ​បឹង​តា​មោក ឬ...
video

IDEA TALK៖ តើគ្រួសារត្រកូល ហ៊ុន នឹងមានសុវត្ថិ ភាពដែរឬទេ ប្រសិនបើអស់ពីលោក ហ៊ុន សែន ទៅ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ស្តីអំពី៖ តើគ្រួសារត្រកូល ហ៊ុន នឹងមានសុវត្ថិ ភាពដែរឬទេ ប្រសិនបើអស់ពីលោក ហ៊ុន សែន ទៅ?
video

កម្ពុជា​រក​ឃើញ​មន្ត្រី​ការទូត​ជាន់ខ្ពស់​អាមេរិក​ម្នាក់ទៀត​ឆ្លង​ជំងឺ​កូ​វីដ១៩​

កម្ពុជា រក​ឃើញ មន្ត្រី​ការទូត​ជាន់ខ្ពស់​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ជា​ជនជាតិ​អាមេរិកាំង​ម្នាក់ទៀត បាន​ឆ្លង​វីរុស​កូ​វីដ១៩ ក្រោយពេល​ទទួល​បាន​លទ្ធផល​តេ​ស្ត​វិជ្ជមាន​ជំងឺ​នេះ​កាលពី​ថ្ងៃម្សិលមិញ។សេចក្តី​ប្រកាស​ព័ត៌មាន របស់ក្រ​សួង​សុខាភិបាល​នៅ​ថ្ងៃទី៣០ ខែកក្កដា ឱ្យ​ដឹង​ថា បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់ទៀត ដែល​ជាម​ន្ត្រី​ជាន់ខ្ពស់​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ឆ្លង​កូ​វីដ១៩នោះ ជា​អ្នក​បាន​ធ្វើដំណើរ​មក​ពី​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី១៥ ខែកក្កដា ក្នុងចំណោម​អ្នកដំណើរ៩១នាក់​ផ្សេងទៀត។ ក្រសួង​បន្ត​ថា មន្ត្រី​ការទូត​ជាន់ខ្ពស់​អាមេរិក​រូប​នោះ ទទួល​បាន​លទ្ធផល​ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ១៩ កាលពី​ថ្ងៃទី២៩ ខែកក្កដា...
video

សមាជិក​អាមេរិក​ស្នើ​ឲ្យ​បង្កើត​ច្បាប់​ការពារ​តៃវ៉ាន់ មិន​ឱ្យ​ចិន​លុកលុយ​ ស្ថានការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង កំពុង​ឡើង​កម្ដៅ​ជា​ខ្លាំង តែ​ដែនដី​កោះ​តៃវ៉ាន់

មាន​សេចក្ដីរាយការណ៍​មក​ថា ចិន​តែងតែ​បញ្ជា​អោយ​បើក​យន្តហោះ​ចម្បាំង និង​យន្តហោះ​ស៊ើប​យកការណ៍​ដោយ​ហោះ​រំលោភ​លើ​លំ​រអា​កាស​របស់​តៃវ៉ាន់ ទោះជា​តៃវ៉ាន់ បាន​ព្រមាន និង​បញ្ជា​អោយ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ជាច្រើន​គ្រឿង បើក​ទៅ​គៀង​បណ្ដេញ​យន្តហោះ ចិន​អោយ​ចេញពី​ដែនអាកាស​របស់​តៃ​វ៉ាន​ក៏ដោយ។មិន​មានតែ​យន្តហោះ​នោះ​ទេ ដែល​ក្រុង​ប៉េកាំង​បាន​បញ្ជា​អោយ​ហោះ​រំលោភ​ដែនអាកាស​តៃវ៉ាន់ គឺ​សូម្បី​នា​វា​ចម្បាំ​ចិន​ក៏បាន​បញ្ជា​អោយ​បើក​ចូល​ដែនទឹក​តៃវ៉ាន់​ដែរ។  ក្រៅពី​នេះ មហាយក្ស​ចិន បាន​គាំ​រាម​លើកទ័ព​ចូលលុក​ដែន​កោះ​តៃវ៉ាន់​នៅ​ថ្ងៃណាមួយ​ដែល​ក្រុង​ប៉េកាំង យល់ថា តៃវ៉ាន់​ត្រៀម​ប្រកាស​ដាក់​ដែន​កោះ​នេះ ជារ​ដ្ឋ​ឯករាជ្យ។ ក្រុម​អ្នកវិភាគ​ឯករាជ្យ​មួយ​ក្រុម​នៃ​ជនជាតិ​ចិន​ព្រមាន​ថា​មុននឹង​ចិន​លើកទ័ព​ចូល​ដែនដី​តៃវ៉ាន់​គឺ​ចិន ត្រូវ​យក​អោយ​បាន​សិន​នូវ​កោះ​តូច​ៗរបស់​តៃវ៉ាន់ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។...
video

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ១៩ចំនួន៧នាក់​បន្ថែម​ទៀត

ក្រសួងសុខាភិបាល​បាន​ប្រកាស​ពីរ​កឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ ចំនួន៧នាក់​បន្ថែម​ទៀត។ ការ​រក​ឃើញ​ថ្មី៧ករណី​បន្ថែម​ទៀត​នេះ ធ្វើ​ឱ្យ​ករណី​រក​ឃើញ​ជំងឺ​កូ​វីដ១៩ នៅ​កម្ពុជា​កើន​ដល់២៣៣ករណី។ តាម​សេចក្តី​ជូន​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​ដែល​ចេញ​នៅ​ថ្ងៃនេះ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង៧នាក់ រួមមាន កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន៤នាក់ ដែល​ទើប​ត្រលប់​មក​ពី​ប្រទេស​ម៉ាលី​កាលពី​ថ្ងៃទី១០ ខែកក្កដា និង​ពលរដ្ឋខ្មែរ​ដែល​ទើប​មក​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​កាលពី​ថ្ងៃទី២៣ ខែកក្កដា ចំនួន៣នាក់​ផង​ដែរ។ គិត​ត្រឹម​ថ្ងៃទី២៩ ខែកក្កដា...
video

កម្មករ​រោងចក្រ​មួយ​នៅ​រាជធានី​ភ្នំពេញ​បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក​ហ៊ុន សែន ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​

កម្មករ​ជាច្រើន​រយ​នាក់​នៅ​រោងចក្រ វ៉ា​យអូ​លែ​ត នា​រាជធានី​ភ្នំពេញ បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី ហ៊ុន សែន ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួក​គេ ខណៈ​ការស្វែងរក​កិច្ច​អន្តរាគមន៍​របស់​ក្រុម​កម្មករ​ពីសំណាក់​ប្រមុខ​រដ្ឋាភិបាល​រង​ការរារាំង​ពី​ក្រុម​អាជ្ញាធរ​ជាច្រើនលើក​ច្រើន​សារ។ក្រុម​កម្មករ រោងចក្រ វ៉ា​យអូ​លែ​ត បាន​ប្រមូល​ផ្តុំគ្នា​នៅ​ថ្ងៃទី២៩ ខែ កក្កដា​នេះ នាំគ្នា​តវ៉ា​ដោយ​ឈរ​លើក​បដា និង​រូបថត​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក នៅមុខ​វត្ត​បុ​ទុម​វតី ក្បែរ​ដើមពោធិ៍ ជា​កន្លែង ដែល​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក...
video

លាការខេត្ត​ព្រៃវែង បដិសេធ​ថា មិនបាន​ទទួល​លុយ​ពី​នគរបាល លើ​ករណី​ជំរិត​យក​លុយ​ពី​ពលរដ្ឋ៤លាន​រៀល​ទេ

អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង បដិសេធ​ថា មិនបាន​ទទួល​លុយ​ពី​មន្ត្រី​នគរបាល​ចំនួន០៧នាក់ ដែល​ក្រសួងមហាផ្ទៃ ដក​បញ្ឈ​ជើង​ពី​ការងារ លើ​សំណុំរឿង​ជំរិត​ទារ​លុយ​ចំនួន ៤លាន​រៀល ពី​យុវជន​ជនរងគ្រោះ​ចំនួន០២នាក់ ដូច​មន្ត្រី​នគរបាល​ខាងលើ​បាន​ទម្លាក់កំហុស​ដាក់​នោះ​ទេ។  ជាង​នេះ​ទៀត មន្ត្រី​នគរបាល​ទាំងនោះ ក៏​មិនបាន​រាយការណ៍​សំណុំរឿង​នេះ ទៅ​តុលាការ​បានដឹង​នោះ​ដែរ។ ករណី​មន្ត្រី​នគរបាល​ចំនួន ៧នាក់ ដែល​បាន​ចាប់​វាយ ទាត់​ធាក់ និង​ប្រើ​ដំបង​ឆក់​ជនរងគ្រោះ រួច​ជំរិត​ទា​លុយ...
video

អគ្គស្នងការ​នគរបាល​ជាតិ សម្រេច​ដាក់​វិន័យ​និង​ព្យួរការងារ​កងកម្លាំង​នគរបាល​ខេត្តព្រៃវែង៧នាក់

អគ្គស្នងការ​នគរបាល​ជាតិ លោក​នេត សាវឿ​ន បានសម្រេច​ដាក់​វិន័យ​កងកម្លាំង​នគរបាល​ជាតិ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តព្រៃវែង៧នាក់ ដែល​បាន​ប្រព្រឹត្ត​ខុសពី​ក្រមសីលធម៌ វិជ្ជាជីវៈ និង​វិន័យ​កងកម្លាំង​នគរបាល​ជាតិ។យោង​តាម​សេចក្តី​សម្រេច​របស់​អគ្គស្នងការ​នគរបាល​ជាតិ​កាលពី​ថ្ងៃម្សិលមិញ បាន​ប្រកាស​ផ្អាក​ការងារ​ជា​បណ្តោះអាសន្ន ចំពោះ​មន្ត្រី​នគរបាល​ខេត្តព្រៃវែង​ចំនួន៧នាក់ ដោយមាន​ទាំង​ស្នងការ​រង ប្រធាន អនុប្រធាន​ការិយាល័យ និង​មន្ត្រី​នគរបាល​ផង​ដែរ។ សេចក្តី​សម្រេច​នោះ បង្ហាញ​មន្ត្រី​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ចំនួន៧រូប​នោះ រួមមាន​ឧត្តមសេនីយ៍​ត្រី និង​ជា​ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន លោក...
video

មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​ចាត់ទុក​របាយការណ៍​ការ​លុប​បឹងទំពុន​ធ្វើ​ឱ្យ​ប៉ះពាល់​ពលរដ្ឋ​ជាង១លាន​នាក់ ជា​រឿងប្រឌិត​

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល បាន​ច្រានចោល​នូវ​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​បង្ហាញថា​ពលរដ្ឋ​រស់នៅ​ក្រុងភ្នំពេញ​ជាង១លាន​នាក់​រង​ផល​ប៉ះ​ពាល​ដោយ​ទឹកជំនន់ ពីព្រោះ​តែ​ការ​លុប​បឹង​ធម្ម​ជា​តិ​ធំៗ​នៅ​ភ្នំពេញ ក្រោម​ស្លាក​នៃ​ការ​អភវិ​ឌ្ឍ​ន៍។ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃទី២៨ខែកក្កដា នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក​ផៃ ស៊ី​ផាន មានប្រសាសន៍​ថា​ការ​ចេញ​របាយការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ជុំវិញ​របាយការណ៍​របស់​ពួក​គេ អំពី​បញ្ហា​លុប​បឹងទំពុន​ឬបឹង​ជើងឯក ថា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង១លាន​នាក់​នៅ​ក្រុងភ្នំពេញ ជា​ការ​ប្រឌិត​ឡើង និង​ជារ​បាយ​ការណ៍​បោកប្រាស់​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​ចេញ​របាយការណ៍​នេះ​ទៀតសោត ហាក់ដូចជា​ការរៀបចំ​ទុកជា​ប្រព័ន្ធ​មួយ​ជាមួយ​បណ្តាញ​នៅ​ក្រៅប្រទេស ដើម្បី​បំភ្លៃ​ការពិត​នៅ​កម្ពុជា។