អ្នកដឹកនាំយួនតែងចង់គ្របដណ្តប់ និងចាត់ចែងលើអ្នកតស៊ូខ្មែរជានិច្ច ហើយបានសំរេចទិសដៅសឹងតែរាល់សម័យ

ប៉ុន្មានសប្តាហ៍កន្លងមក យើងបានស្រាវជ្រាវ ស្រង់ព្រឹត្តិការណ៍ក្នុងប្រវត្តិសាស្រ្តមកជម្រាបមិត្តអ្នកស្តាប់និងទស្សនាកម្មវិធីផ្សាយ The Cambodia Daily អំពីរបៀបគិតគូ ឬ ផ្នត់គំនិតអ្នកដឹកនាំយួនក្នុងកិច្ចការជាប្រយោជន៍ជាតិសាសន៍របស់គេ ដូចជាការគិត ការចាត់ចែងកិច្ចការ ការ រៀបចំផែនការ ការអនុវត្តន៍ផែនការ ការប្រស្រ័យជាមួយជនជាតិនិមួយៗក្នុងដែនដីដែលគេបានយកកាន់កាប់ត្រួត ត្រារួចមកហើយ និងព្យាយាមវាតទីយកតទៅទៀត។

ជាប្រពៃណី ជាតិសាសន៍យួនគេព្យាយាម គេអំណត់ បន្តបេសកកម្មទៅមុខជានិច្ច ទោះជាយូរ ឬ ឆាប់ ល្គឹកណាគេយល់ព្រមគ្នាកំណត់គោលដៅរួមមួយថាត្រូវតែធ្វើឲ្យបានសម្រេច។

អ្នកនិពន្ធបស្ចិមប្រទេស មានសាស្រ្តចារ្យ Alexander Woodsideសាស្រ្តាចារ្យ Paul Mus ពីសកលវិទ្យាល័យស.រ.អា កាណាដា និង បារាំង ដែលសរសេរសៀវភៅអំពី ប្រពៃណីនយោ បាយយួន ឬ ផ្តត់គំនិងអ្នកដឹកនាំយួន និ យាយថា៖ អ្នកដឹកនាំនយោបាយយួន គេឧស្សាហ៍ ក្រឡេកមើលអតីតកាលដើម្បីរៀនសូត្រ រកអ្វីត្រូវ អ្វីខុសសម្រាប់ធ្វើការកិច្ចការទៅអនាគត។

បើមើលដំណើរឆ្ពោះ ទៅទិសខាងត្បូង ហៅថា ណាមតៀន (Nam Tien) គ្មានអ្វីរាំងផ្លូវរបស់គេបានទេ ពោលគឺគេរៀបចំខ្លួនទទួលភារកិច្ចធ្វើអ្វីមួយជាផលប្រយោជន៍ដល់កសិករ អ្នកភូមិ ស្រែចំ ការរបស់គេរហូតដល់ជាតិគេទាំងមូល។

ដោយទទួលឥទ្ធិ ពលវប្បធម៌ចិនរាប់ពាន់ឆ្នាំទៅហើយ ជំនឿមួយដែលជន ជាតិយួន ពីស្តេចដល់រាស្រ្ត ប្រកាន់ខ្ជាប់ក្នុងខ្លួនតាមទំ នៀមទម្លាប់បរមគ្រូ ខុង ទឺ ឬ ខុង ជឺ ឬ គុង ជីវ ឬ Confucius ជាអង់គ្លេស ថាគេបានទទួល ឥន្រ្ទាធិរាជបញ្ញត្តិ ពីឋានត្រៃត្រឹង្សសួគ៌ ហៅថា Thien Minh ឬ អង់គ្លេសហៅថា Mandate of Heaven ឬបញ្ជាពីព្រះឥន្ទ ឲ្យជួយមើលខុស ត្រូវ ថែរក្សាការពារ ពពួកជន ជាតិដូចគ្នាឲ្យមានឱកាស មានលទ្ធភាពបង្កបង្កើនផលចិញ្ចឹមជីវិតលើដីធ្លី ហើយត្រូវនៅជាប់នឹងធម្មជាតិដីធ្លីជុំវិញ ហើយបើខ្វះដីធ្លី ចាំបាច់ត្រូវធ្វើសង្រ្គាមវាតទឹកដី។ តាមជំនឿនេះ មេដឹកនាំជន ជាតិយួនត្រូវមានសមត្ថភាពតទល់នឹងអធិរាជចិន ព្រម ទាំងអាចថែរក្សាជីវភាពនិងសុខុមាលភាពប្រ ជាករ។ ក្នុងន័យនេះ មេដឹកនាំយួន ត្រូវមានខ្លួនមួយចំណែកជាឧទ្ទាម មួយចំណែកជាឆ្មាំការពារដីធ្លីសម្រាប់កសិកម្ម។

យួនរៀបកម្លាំងទ័ពពង្រីកភូមិ ស្រុកឲ្យប្រជាជនយួនពីជាយដែនដីចិនខាងត្បូង ម្តុំដីសណ្តរទន្លេក្រហម ក្រោយឆ្នាំ ២០៨ មុនគ្រិស្តសករាជ ដោយចាប់ផ្តើមកំទេច ហើយលេបយករា ជាណាចក្រ ចម្ប៉ា ទាំង មូល ព្រោះវាជាឆ្អឹង ទទឹងកក្នុងដំណើរឆ្ពោះទៅទិសខាងត្បូង ឬ Nam Tien។

ក្នុងសតវត្សទី១៨ ពីឆ្នាំ១៧០០តមក យួនយកដែនដីកូស័ង ស៊ីនកាន់កាប់មួយភាគធំពីខ្មែរ ហើយរុញខ្មែរឲ្យថយខ្លួនទៅទិសខាងលិច។ បើកុំតែបានបានបារាំងចូលមកយកស្រុកខ្មែរធ្វើជាអាណាព្យាបាលក្នុងសតវត្សទី១៩ ប្រទេសព្រះរាជាណាចក្រកម្ពុជា ដែលសេស សល់នោះ ក្លាយជារង្វាន់អ្នកឈ្នះសង្រ្គាមក្នុងចម្បាំង រវាងយួននិងសៀមអស់ទៅហើយ។

ត្រង់ចំណុចយួនវាតទី យកដីធ្លីសម្រាប់ប្រជាជនធ្វើកសិ កម្ម  អ្នកនិពន្ធសៀវភៅបស្ចិមប្រ ទេស Paul Mus ប្រៀប ធៀបដំណើរវាតទឹកដីក្នុងប្រវត្តិសាស្រ្តជនជាតិយួន ទៅនឹងទឹកជំនន់លិចទីទំនាបគ្មានអ្វីទប់បាន រសាត់អណ្តែតតាមទឹកនូវជនជាតិក្នុងតំបន់ឥណ្ឌូចិនដែលមានដីធ្វើស្រែ ឬ ទីណាមានដីមានជីរជាតិអាចអភិវឌ្ឍនធ្វើជាដីស្រែចំការបាន។

អ្នកនយោបាយយួនជាអ្នកនយោបាយប្រជាមានិត ៖ មានន័យថា អ្នកនយោបាយដែលទាក់ទង ដែលគិតដល់ប្រជារាស្ត្រ, ដែលឲ្យផលប្រយោជន៍ដល់បណ្ដាជនទួទៅ។ ត្រង់ចំណុចនេះ វាខុសពីអ្នកដឹកនាំខ្មែរ ដែលជួយរួមដៃដេញប្រជាជនខ្មែរពីដីធ្លីរស់នៅធ្វើស្រែចំការរបស់ជន ជាតិខ្លួនដើម្បីឲ្យដីទៅបរទេសយួន ក្រោយមកឲ្យទៅចិន ធ្វើអាជីវកម្ម។

យួនរវល់គិតគូរ រៀបផែនការវាតទឹកដី វាតឥទ្ធិពលនៅឥណ្ឌូចិន ពង្រាយប្រជានិករយួនឲ្យទៅរស់ នៅពាសពេញស្រុកខ្មែរនិងស្រុកលាវ អ្នកនយោបាយខ្មែរ រួមទាំងអ្នកនយោបាយលាវ រវល់គិត រវល់ដោះរឿង អ្នកណាគួរធ្វើមេដឹកនាំ។

មេបក្ស ពលករយួន ឡេ ហ្ស្វ័ន (Le Duan) ធ្លាប់ប្រាប់ឯកអគ្គរដ្ឋ ទូត សូវៀត នៅក្រុងហា ណូយ មុនវាយលុកលុយ ត្រួតត្រា កាន់កាប់ ប្រទេសកម្ពុជាក្នុងសម័យខ្មែរក្រហម ថា គេចេះធ្វើការជាមួយអ្នក នយោបាយខ្មែរ៖ ពេលណាត្រូវប្រើវិធីត្រជាក់ ពេលណាត្រូវប្រើវិធីក្តៅ។

អតីតជនជាតិយួនយៀកមិញនៅស្រុកខ្មែរម្នាក់ សូមមិនបញ្ចេញឈ្មោះ ព្រោះថាលោកក៏ស្លាប់បាត់ទៅហើយ ធ្លាប់និយាយប្រាប់ខ្ញុំដើមទសវត្ស១៩៨០ ថា៖ ពួកយួនកុម្មុយនិស្ត ឬ យួនយៀកមិញ គេស្គាល់ខ្មែរច្បាស់ណាស់ ថាអ្នកណាត្រូវការអ្វី ចូលចិត្តអ្វី។

បើអ្នកណាចូលចិត្តស្រា គេឲ្យស្រាឆ្ងាញ់ៗ អ្នកណា ចូលចិត្តស្រី គេឲ្យស្រីល្អៗ អ្នក ណាត្រូវការលុយកាក់ គេឲ្យលុយកាក់គ្រប់គ្រាន់ អ្នកណាត្រូវការ ឬ ស្រឡាញ់សក្តិយស មុខមាត់ គេឲ្យសក្តិយស មុខមាត់ និង ថានៈឲ្យគាប់ចិត្ត។ ពេលនោះ អ្នកនោះជំពាក់ គុណគេហើយ ហើយគេឲ្យធ្វើអ្វីក៏ធ្វើដែរ។

គេដឹងទៀតថា ខ្មែរភាគច្រើនចូលចិត្តសប្បាយ បើឲ្យគេសប្បាយស្កប់ ស្កល់គេនឹងភ្លេចអ្វីៗទាំងអស់។ ត្រង់ចំណុចនេះ យើងសួរថា គេនិយាយត្រូវឬខុស?

មួយវិញទៀតក្នុងប្រវត្តិសាស្រ្តវិវាទរវាងខ្មែរ និង យួន គេមិនដែលរកឃើញឈ្មោះយួនធ្វើភ្នាក់ងារចារកម្មស៊ើប ការណ៍ឲ្យខ្មែរឡើយ ប៉ុន្តែ មានឈ្មោះខ្មែររាប់មិនអស់ដែលធ្វើភ្នាក់ងារចារកម្ម ស៊ើបការណ៍ ឬ ធ្វើការឲ្យយួន ដូចជាក្នុងសតវត្សទី២០ មានលោក ហេង សំរិន សុខ អាន ស ភឹម វន វ៉េត អៀង សារី សុន សេន ប្អូនស្រីលោក ហ៊ុន សែន ជាដើម។

ហូ ជីមិញ ឈ្មោះដើម ង្វៀង ស៊ីញគុង បន្ទាប់មកដូរជា ង្វៀង តាត់ថាញ់ បន្ទាប់ជា ង្វៀង អៃគួក ដែលជាសកម្មជននិយមបក្ស កុម្មុយនិស្ត ត្រងត្រាប់យកតាមទ្រឹស្តី ឡេនីន ចេញពីអឺរ៉ុបទៅដល់ក្រុងហុងកុង ថ្ងៃ៦ មករា ១៩៣០ ក្នុងបេសកកម្មមកបង្កើតបក្សកុម្មុយនិស្តនៅឥណ្ឌូចិន ក្រោមកិច្ចណែនាំពីចលនា កូមិនតែន (Comintern) ដែលប្រែថា កូម្មុយនិស្តអន្តរជាតិ។

ហូ ជីមិញ បង្កើតដំបូង បក្ស កុម្មុយនិស្តវៀតណាម ប៉ុន្តែ កូមិនតែន តម្រូវឲ្យបង្កើត បក្ស កុម្មុយនិស្តឥណ្ឌូចិន ដែលមានប្រជាជាតិ៣ យួន ខ្មែរ លាវ ហើយសម្រេចថា ប្រជាជាតិនីមួយៗ ត្រូវរៀបចំ ចាត់តាំងចលនាតស៊ូក្នុងប្រទេសរៀងៗខ្លួន។

ប៉ុន្តែ កូមិនតែន បានកំណត់ថា ការតស៊ូរើបម្រះពីនឹមអាណានិគម មិនអាចធ្វើរៀងៗខ្លួនអញ្ចឹងទេ តោងតែធ្វើរួមគ្នា ហើយត្រូវស្ថិតក្រោមការមើលខុសត្រូវពីយុទ្ធមិត្តកុម្មុយនិស្តយួន។

តាមសៀវភៅបណ្ឌិត Stephen Morris បក្ស កុម្មុយនិស្តវៀតណាម ដូរឈ្មោះជាបក្ស កុម្មុយនិស្តឥណ្ឌូចិននាខែ តុលា ១៩៣០។ គ្រានោះ គ្មានចលនាបដិវត្តន៍អ្វីពិតប្រា កដក្នុងស្រុកខ្មែរ ឬ ស្រុកលាវទេ។

សមាជិកស្ថាបនិកនៃបក្ស កុម្មុយនិស្តឥណ្ឌូចិន ទាំង២១១នាក់ សុទ្ធតែយួន ទាំងអស់។ ក្នុងលិខិតឆ្លើយឆ្លងមួយជា មួយក្រុងមូស្គូ ក្នុងខែកញ្ញា ១៩៣០ ង្វៀង អៃគួក ឬ ហូ ជីមិញ អះអាងថា បក្ស កុម្មុយនិស្តឥណ្ឌូចិន រើសសមាជិកបាន ១២៤នាក់នៅស្រុកខ្មែរ។ ក្នុងចំណោមនោះ ១២០នាក់ ជាជនជាតិចិន និង ៤នាក់ ជាជនជាតិអណ្ណាម ឬយួនកណ្តាល។ ក្រៅពីនេះ សហជីពរបស់បក្ស មានសមាជិក៣០០នាក់ ដែលសុទ្ធតែជាជនជាតិចិន។

ឆ្នាំ១៩៣៥ បក្ស កុម្មុយនិស្តឥណ្ឌូចិន បើកសមាជបក្ស ដែលមានប្រតិភូ១៣នាក់ គឺម្នាក់ពីខាងលាវ ៣ពីខាងកូ ស័ងស៊ីន យៀកណាមខាងត្បូង និង កម្ពុជា។

ខែឧសភា ១៩៤១ ង្វៀង អៃគួក បង្កើត សមាគមដើម្បីឯករាជ្យវៀត ណាម ភាសាយួនហៅថា វៀតណាមដុកឡាប់

ដុងមិញហយ (Viet Nam Doc Lap Dong Minh Hoi) ឬ វៀត មិញ ដែលមើលទៅហាក់ដូចមិនមែនក្រុមកុម្មុយនិស្ត ដោយបំភ័ន្តភ្នែកសាធារណជន តែគ្រប់គ្រងដោយកម្មាភិ បាលបក្ស កុម្មុយនិស្តឥណ្ឌូចិន។ បន្តិចក្រោយមក ង្វៀង អៃគួក ដូរឈ្មោះ ជា ហូ ជីមិញ ដើម្បីលាក់អត្តសញ្ញាណ មិនឲ្យគេស្គាល់ថា ជាមនុស្សចេញពីចលនា កុម្មុយនិស្តអន្តរជាតិ (Comintern)។ 

អំឡុងឆ្នាំ១៩៤៦ ចលនា ខ្មែរ ឥស្សរៈ ផុសឡើងប្រឆាំងនឹងបារាំង ប៉ុន្តែ យួនពុំសូវបានជោគ ជ័យក្នុងការជ្រៀតចូលកំលុងក្រុមខ្មែរស្នេហាជាតិនៅឡើយទេ ព្រោះតែគ្មានខ្មែរណាចូលចិត្តធ្វើការងារជា មួយយួន។ ដើម្បីជ្រៀតចូលបាន ពួកកុម្មុយនិស្តយួន ត្រូវរកកូនកាត់យួន ឬ កូនកាត់ចិនឲ្យធ្វើការងារតស៊ូជាមួយខ្មែរ។ គ្រានោះ សមាជិកបក្ស កុម្មុយនិស្តឥណ្ឌូចិនពីខាងខ្មែរ ក្នុងចលនា វៀតមិញ មាន សឺង ង៉ុកមិញ ហៅអាចារ្យ មៀន និង ស៊ីវ ហេង ដែលទាំងពីរជាកូនកាត់យួន។

ចុងឆ្នាំ១៩៤៦ គណៈកម្មាធិការបដិវត្តន៍នៃចលនា វៀត មិញ ត្រូវបានបង្កើតឡើងនៅតាមខេត្តខ្មែរជាប់ព្រំដែនយៀកណាមខាងត្បូង ដូចជា តាកែវ ព្រៃវែង ភាគខាង ត្បូងខេត្តកណ្តាល។

គណៈកម្មាធិការទាំងអស់នោះ បន្ទាប់ មកដាក់បញ្ចូលក្នុង អង្គការរណសិរ្ស មួយហើយទទួល ស្គាល់ជាផ្លូវការដោយចលនា វៀតមិញ នៅខែមីនា ១៩៤៧ ដែលមានឈ្មោះជាភា សាវៀតណាមថា Lien Doan Viet Kieu Cuu Quoc Cao Mien ឬ ប្រែថា អាណិកជនយួននៅកម្ពុជាដើម្បីសង្រ្គោះជាតិ (Vietnamese Émigrés in Cambodia for National Salvation)។

មកទល់ចុងឆ្នាំ១៩៤៨ ក៏មិនទាន់មានសាខាបក្ស កុម្មុយ និស្តនៅកម្ពុជា ឬនៅលាវដែរ។ ដើមឆ្នាំ១៩៤៩ មេដឹកនាំយួនចាប់ផ្តើមពិភាក្សា ដើម្បីបង្កើតសាខាបក្សនៅប្រទេសទាំងពីរដោយបង្កើតគណៈកម្មាធិការប្រស្រ័យ ស្ទាបស្ទង់ផ្ទាល់នឹងប្រជាជន ដើម្បីបង្កើតបក្ស ប្រជាជនបដិវត្តកម្ពុជា។

យោងតាមអ្នកនិពន្ធ Bernard Fall គណៈកម្មាធិការនេះមានសុទ្ធតែយួនដែលមាន ពិសោធន៍ចាស់វស្សារឿងខ្មែរ។ បន្តិចក្រោយមក យួនបង្កើតអង្គភាពយោធាប្រដាប់អាវុធ ដាក់ឈ្មោះថា យោធាយួនដើម្បីជួយខ្មែរ សម្រាប់ផ្តល់កិច្ចគាំពារផ្នែកយោធាដល់ប្រតិបត្តិការនយោបាយរបស់ពួកកុម្មុយនិស្តយួនក្នុងស្រុកខ្មែរ។

រយៈកាលប្រមាណជិត២០ឆ្នាំ ពីខែមករា១៩៣០ រហូតមានការរៀបចំប្រជុំលើកទី១នៃអ្នកបដិវត្តន៍យួនយៀក មិញនិងខ្មែរឥស្សរៈ នៅខេត្តហាទៀង ភាគខាងត្បូងប្រ ទេសយៀកណាម នាខែមីនា ១៩៥០ ក្រោមអធិបតីភាព ឡេ ឌឹកថ អ្នកតស៊ូខ្មែរ និង លាវ ស្ថិតក្រោមកិច្ចដឹក នាំ គ្រប់គ្រង ចាត់ចែងដោយអ្នកនយោបាយយួនទាំងអស់។

ក្នុងកិច្ចប្រជុំនោះ ង្វៀង ថាញ់ សឺន ប្រធា គណៈកម្មាធិការកិច្ចការបរទេសប្រចាំយៀកណាមខាងត្បូង បាននិយាយអំពីមុខនាទីអំណោយផលនៃអាណិកជនយួនរស់នៅប្រ ទេសកម្ពុជា ដែលជាកម្លាំងរុញច្រានបង្កើតចលនាបដិ វត្តន៍ក្នុងប្រទេសកម្ពុជា។ តាមទស្សនៈ ង្វៀង ថាញ់សឺន ដោយសារតែកម្ពុជាស្ថិតលើក្តារអុកឥណ្ឌូចិន បដិវត្តន៍កម្ពុជា ត្រូវតែដាក់ក្រោមការណែនាំរបស់កសិករ−ពលករឥណ្ឌូចិន ឬ បក្ស កុម្មុយនិស្តឥណ្ឌូចិន។

ក្នុងសៀវភៅនិពន្ធដោយលោក Roger Smith អំពីគោល នយោបាយក្រៅប្រទេសកម្ពុជា (Cambodia’s Foreign Policy) នាចុងទសវត្ស១៩៥០ សម្តេចព្រះប្រមុខរដ្ឋ នរោ ត្តម សីហនុ ធ្លាប់ស្នើនាយករដ្ឋមន្រ្តីចិន ជូ អេនឡាយ ឲ្យដឹកយកអាណិកជនចិននៅស្រុកខ្មែរទៅស្រុកចិនឲ្យអស់ ព្រោះមានអ្នកខ្លះបម្រើគំនិតកុម្មុយនិស្ត របស់ប្រធាន ម៉ៅ សេទុង ឃោសនា ផ្សព្វផ្សាយសៀវភៅ ក្រហម ក្នុងបំ 

ណងរំលំរបបព្រះអង្គ។ ព្រះអង្គមិនបានស្នើប្រធាន ហូ ជីមិញ ឲ្យយកអាណិកជនយួនទៅស្រុកយួនវិញទេ ថ្វីបើពួកគេមានសមាគមនៅស្រុកខ្មែររៃវិភាគទានទៅជួយទ័ព ព្រៃយៀកកុង−យួនខាងជើងក្តី។ មកដល់ឆ្នាំ១៩៧០ ទើបពលរដ្ឋខ្មែរដឹងថា អាណិកជនចិន−យួន ធ្វើសកម្មភាពន យោបាយក្នុងទិសដៅបំផ្លាញស្រុកខ្មែរជុំទិស៕

© 2020, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.