Sunday, August 16, 2020
Home Authors Posts by Simon Lewis

Simon Lewis

190 POSTS 0 COMMENTS
Business editor

​​​លោក កឹម សុខា សម្ដែង​​​ការ​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​​​អំពើ​​​ហិង្សា​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ ប្រាប់​​​តំណាង​​​អ.ស.ប.

កាល​​​ពី​​​ម្សិលមិញ លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​អាច​​​ធានា​​​ថា នឹង​​​គ្មាន​​​អំពើ​​​ហិង្សា​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​នេះ​​​បាន​​​​​​ទេ​​​ ហើយ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​សហ​​​គ​​​មន៍​​​​​​​​អន្តរ​​​ជាតិ​​​​​​ប្រុង​​​ជើង​​​ការ​​​ និង​​​ជួយ​​​ធានា​​​ឲ្យ​​​បាន​​​នូវ​​​អន្តរ​​​កាល​​​មួយ​​​ដោយ​​​សន្តិ​​​វិធី​​​ បន្ទាប់​​​ពី​​​ចេញ​​​ផ្សាយ​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​។ ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន ​​​បន្ទាប់​​​ពី​​​ជួប​​​ជាមួយ​​​តំណាង​​​មួយ​​​រូប​​​មក​​​ពី​​​ទី​​​ភ្នាក់​​​ងារ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​(អ.ស.ប.)នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្ដាល​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ លោក កឹម សុខា ថ្លែង​​​ថា ​​​លោក​​​បាន​​​សម្ដែង​​​ការ​​​ព្រួយ​​​បារម្ភ​​​ថា បរិយាកាស​​​ឆ្ពោះ​​​ទៅ​​​ថ្ងៃ​​​ផ្ដាច់​​​ព្រ័ត្រ​​​នៃ​​​​​​​​​ការ​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​​​​មាន​​​ភាព​​​តាន​​​តឹង​​​ ហើយ​​​អាច​​​នឹង​​​មាន​​​ភាព​​​ចលាចល​​​​​​យ៉ាង​​​ងាយ​​​ ប្រសិន​​​បើ​​​លទ្ធផល​​​នៃ​​​កា​​​របោះ​​​ឆ្នោត​​​មិន​​​ត្រូវ​​​បាន​​​ទទួល​​​ស្គាល់​​​ជា​​​ផ្លូវ​​​ការ​​​។ លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិនបើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឈ្នះ...

របាយ​ការណ៍សិក្សា​​បង្ហាញ​ថា ​រដ្ឋ​សភា​​មា​ន​កា​រ​ត្រួ​តពិនិត្យតិច​តួច​លើ​ការ​ប្រើ​ប្រាស់​ប្រាក់​កម្ចី​

​របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញថា ​រ​ដ្ឋ​សភា​​​​នៃ​ប្រទេស​កម្ពុជា​ ​កំពុង​មាន​ចំ​ណុច​ខ្វះ​ខាត ក្នុងសកម្មភាព​ត្រួត​ពិនិត្យ​រប​ស់​ខ្លួន​​ លើ​ប្រាក់​កម្ចីថ្មីៗដែល​រដ្ឋាភិបាល​បា​ន​ទទួ​ល​ ពី​ស្ថាប័ន​ហិរញ្ញ​វត្ថុ​អន្តរ​ជាតិ​នានា ​បើ​ធៀ​បនឹង​សភា​នៃ​ប្រទេស​ផ្សេងៗ​ទៀត​។​​ ​របាយ​ការណ៍​សិក្សា​ដែល​សហ​ភាព​អ​ន្តរ​សភា​ មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ ហ្សឺ​ណែវ និង​ធនា​គារ​ពិភព​លោក ​បាន​ចេញ​ផ្សា​យ​កាល​​​ពីម្សិល​មិញ​ បាន​បង្ហាញថា ប្រ​ទេស​កម្ពុជា​ ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្នុង​៤១​ភាគរយ​នៃ​ចំនួន​ប្រទេស​ទាំងឡាយដែ​ល​មាន​សភា​មិន​ត្រូវ​បាន​តម្រូវតាម​ផ្លូវ​ច្បា​ប់​​ឲ្យបញ្ជាក់​ប្រាក់​កម្ចី ដែល​ទទួល​បាន​ពី​ធ​នាគារ​ពិភព​លោក និង​​​​អង្គការ​មូល​និធិ​​រូបិ​យវត្ថុ​អ​ន្តរ​ជាតិ​ (IMF)។​ លទ្ធផល​ទាំងនេះ​ផ្អែក ​លើ​ការ​ចុះ​សិ​ក្សា​​​រយៈ​ពេល​ប្រាំបីខែ នៅ​ប្រទេស​កំពុង​អភិ​​​វឌ្ឍន៍ចំនួន​១០០​ក្នុងគោល​បំ​ណង​សិក្សា​ពី​ទំហំ​ជាក់ស្តែង​ ផ្នែក​គណនេ​យ្យភាព​ ដែល​សភា​ជ្រើស​តាំង​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ សម្រេច​​បាន​។ ​ទាក់​ទងនឹង​ប្រ​ទេស​កម្ពុជា ​លទ្ធផល​សិក្សានេះ​បាន​បង្ហា​ញ​ថា រដ្ឋសភា​​​មាន​តួនាទីចូល​រួ​ម​ក្នុង​ដំណើ​រ​ការ​អនុម័ត​ប្រាក់កម្ចី ​អំឡុង​កិ​ច្ច​ចរចានានា​ ប៉ុន្តែបែ​រ​ជា​រដ្ឋសភា​មិនមាន​តួនាទី​ក្នុងកា​រ​ត្រួត​ពិនិត្យ​គោលនយោ​​​បាយ​អភិវឌ្ឍន៍​រ​ប​ស់ធនាគារ​ពិភពលោក​ក្នុង​ប្រទេស​នេះ...

មូលនិធិ​ជួយ​ជនក្រី​ក្រ​នៅ​ខេត្ត​ព្រៃវែង​របស់​លោក ស ខេង​ រង​ការ​រិះគន់

លោក ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ និង​ជា​ឧប​នាយក​រដ្ឋ​មន្ត្រី​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​បង្កើត​មូលនិធិ​មនុស្ស​ធម៌​មួយ​ដែល​មាន​ទឹក​ប្រាក់​រាប់​សែន​ដុល្លារ​សម្រាប់​ជួយ​​អ្នក​ក្រ​​នៅ​ក្នុង​ខេត្ត​ព្រៃ​វែង​ ជា​ទង្វើ​មួយ​ដែល​កើត​មាន​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការបោះ​ឆ្នោត​ ​ហើយ​មូល​និធិ​នេះ​ត្រូវ​បាន​​​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​(ខុម​ហ្វ្រែល​) បាន​ចាត់​ទុកថា ជាការ​ទិញ​សន្លឹក​ឆ្នោត។ សេចក្តី​ជូន​ដំណឹង​មួយ​​ចេញ​ដោយ​​ខុទ្ទកា​ល័យ​របស់​លោក​ ស ខេង និង​ចុះ​កាល​បរិច្ឆេទ​​ថ្ងៃ​សៅរ៍ ប៉ុន្តែ ទទួ​ល​បាន​​កាល​ពីម្សិល​មិញ មាន​​​ខ្លឹម​សារ​ថា “មូលនិធិ​ផ្ទាល់​ខ្លួន” របស់​លោក ស ខេង នឹង​ផ្តល់​លុយ​ឲ្យ​អ្នក​ជំងឺ សាច់​ញាតិ​របស់​អ្នក​ស្លាប់​ និង​ស្ត្រី​ដែល​ទើប​សម្រាល​​កូន​នៅ​ក្នុង​ខេត្ត​ព្រៃវែង​ បន្ទាប់​ពីការ​បោះ​ឆ្នោត​នៅ​ថ្ងៃអាទិត្យ​ ។ សេចក្តី​ជូន​ដំណឹង​ដែល​មាន​រូប​សញ្ញា​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​ស្នើ​សុំ​ឲ្យ​ប្រជា​ជន​បោះ​ឆ្នោត​ឲ្យ​លេខ​៤​ដែល​ជាលេខ​រៀង​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​លើ​សន្លឹក ឆ្នោត​​នេះ​លើក​ឡើង​ថា  ដើម្បី​ទទួល​បាន​ជំនួយ​ហិរញ្ញ​វត្ថុ​ពី​មូលនិធិ​នេះ ប្រជាជន​ត្រូវ​ដាក់​សំណើ​ជាលាយ​លក្ខណ៍អក្សរ​តាម​រយៈ​មេឃុំឬ​អភិបាល​ស្រុក​របស់​ខ្លួន​។ យោង​តាម​សេចក្តី​ប្រកាស​នេះ​បាន​ឲ្យ​ដឹង​ថា មូល​និធិ​នេះ​នឹង​ផ្តល់​លុ​យ​ឲ្យ​អ្នក​ជំងឺ​ម្នាក់​ចន្លោះ​ពី​២០០.០០០ទៅ​៥០០.០០០ រៀល និង​ផ្តល់​ឲ្យ​ស្ត្រី​ទើប​ឆ្លង​ទន្លេ​១០០.០០០​រៀល​ និង​សាច់​ញាតិ​របស់​អ្នក​ទើប​ស្លាប់​ថ្មី​ចំនួន​២០០.០០០​រៀល​សម្រាប់​ធ្វើ​បុណ្យ​សព​។ ខេត្ត​ព្រៃវែង​​​មាន​ប្រជាជន​ជិត​១,១៨​លាន​នាក់​ និង​អ្នក​​បោះ​ឆ្នោត​ចំនួន​៨០៩.០០០​នាក់​ នេះ​បើ​តាម​តួលេខ​របស់​គណៈ​កម្មាធិ​ការ​​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត។ លោក​ ជាម ហ៊ីម ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ព្រៃវែង​បាន​បញ្ជាក់​ថា  ​ការ​ចែក​លុយ​របស់​ថ្នាក់​ដឹក​នាំ​គណ​បក្ស​ប្រជាជន​កម្ពុជានេះ​ គឺ​ជាការ​ពិត​។​​​ លោក ជាម ហ៊ីម បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹង​ថា  តើ​ការ​ចែក​លុយ​នេះ​អាច​ទាក់​ទាញ​អ្នក​បោះ​ឆ្នោត​ឬ​អត់​នោះ​ទេ​ ប៉ុន្តែ តាម​ការ​យល់​ឃើញ​របស់​ខ្ញុំ​ វាគឺ​ជា​សកម្ម​ភាព​មនុស្ស​ធម៌​”។ លោក ពុធ​ សុផាត សមាជិក​មូល​និធិ​នេះ​ដែល​លេខ​ទូរស័ព្ទ​របស់​គាត់​ជា​លេខ​សម្រាប់​ទំនាក់​ទំនង​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នេះ​បាន​និយាយ​ថា មូល​និធិ​នេះ​មាន​លុយ​ចំនួន​២០០.០០០ដុល្លារ​សម្រាប់​បរិច្ចាគ​ដំបូងទៅ​ឲ្យ​អ្នក​ក្រ​នៅ​ក្នុង​ខេត្ត​នេះ។ លោក សុផាត​ បាន​និយាយ​ថា...

​ក្រុម​ហ៊ុន​អូស្ត្រាលី​​អះ​អាង​ថា​គ​ម្រោ​ង​រុក​រក​រ៉ែ​មាស​នៅតែ​ដំណើរ​ការ​ ទោះ​​ជា​មាន​ព័​ត៌​មា​ន​មិនល្អក៏ដោយ​

ក្រុម​ហ៊ុន​មួយដែ​លមាន​មូលដ្ឋាន​ ​នៅ​ប្រទេស​អូស្ត្រាលី​ បាន​ប្រកាស​គម្រោង​រុក​រក​រ៉ែ​មាស​នៅ​ខេត្ត​រតន​គីរី​ កាល​ពី​ពេ​ល​ក​ន្លង​ ហើយ​កាលពីម្សិលមិញ​ ក្រុម​ហ៊ុន​នេះ​បាន​បញ្ជាក់​ជាថ្មីម្តង​ទៀតថា ​គម្រោ​ង​រប​ស់​​ខ្លួន​នៅប្រទេស​កម្ពុជា​​ នៅតែ​ដំណើរការ​​​ ទោះបី​​​​ជា​មាន​ការ​ចោទប្រកាន់​​ខ្លួន តាមរយៈ​សា​រព័​ត៌​មាន​​ថា ខ្លួន​បាន​កៀង​គរការ​​​​វិនិយោគ​ដោយ​​​​ផ្អែក​លើ​ព័ត៌​មាន​មិន​ពិតក៏ដោយ​។​ ​ក្រុម​ហ៊ុន អាស្ត្រា រីហ្សស​ (Astr​a Res​ources​) ដែល​មាន​សម្ពន្ធ​ក្រុម​ហ៊ុនទាំង​នៅ​ប្រទេស​អូស្ត្រាលី ​និង​ចក្រភពអង់​គ្លេស បា​ន​ចេញ​សេចក្តីប្រកាស​ជាសាធារណៈ​ជា​ច្រើន​ អំពីគ​ម្រោ​ង​របស់ខ្លួន​ បើ​គិត​តាំង​ពី​ឆ្នាំ​២០១១​​មក​។ ​គម្រោង​ទាំង​នេះ​ផ្តោ​ត​​សំខាន់​ ទៅ​លើ​​ការ​ទិញ​អាជ្ញា​ប័​ណ្ណ​រុករក​រ៉ែ​ នៅ​លើ​ផ្ទៃទំហំ​២២២​គីឡូ​ម៉ែត្រ​ក្រឡា​ ក្នុ​ង​ស្រុក​ អូ​រយ៉ា​ដាវ​ ក៏ប៉ុន្តែ អាជ្ញា​ប័ណ្ណ​នេះ​​បច្ចុប្បន្ន​ កំពុង​តែ​ស្ថិត​នៅ​ក្នុង​ការ​កាន់​កា​ប់​ដោ​យ​ក្រុម​ហ៊ុនវៀត​ណាម​​មួយ​។ ​កាលពីថ្ងៃសៅរ៍​សប្តាហ៍​មុន ​អត្ថ​បទ​សា​រ​ព័ត៌មាន​អូស្ត្រាលី​មួយ ដែល​មាន​ចំ​ណ​ង​ជើង​​ថា “ អតីត​នាយក​បញ្ជាក់ថា ​ក្រុម​ហ៊ុ​នអាស្ត្រា​កៀងគរមូល​និធិ​ ដោយ​ផ្អែក​លើ​ព័ត៌មាន​មិន​ពិត​”​ ត្រូវ​បាន​ចេញ​ផ្សាយ​ស​ម្រា​ប់​ចុង​សប្តាហ៍​។​ ​ក្រុ​ម​ហ៊ុន​ អាស្ត្រា​ បាន​​បដិសេធ​យ៉ាង​ខ្លាំង​ក្លា ចំពោះ​សេចក្តី​អះ​អា​ង​នៅ​ក្នុង​អត្ថ​បទ​សារ​ព័ត៌មាន​នេះ​។ សេច​ក្តីបដិសេធ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ​នៅ​ក្នុង​សេចក្តី​ប្រកា​ស​​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ កា​ល​ពីម្សិល​មិ​ញ​ តាមរយៈ​ក្រុម​ហ៊ុន​ច្បាប់អូ​ស្ត្រាលី​មួយ​។ គួរ​បញ្ជាក់ថា ​អត្ថ​បទ​សារព័​ត៌មាន​នេះ​បានដកស្រង់​ខ្លឹមសារ​នៃ​សេច​ក្តី​​អះ​អាង​តាមផ្លូវ​ច្បាប់​របស់​អតីត​នាយក​ផ្នែ​ក​មួយ​រូប​ ​និង​បទ​សម្ភាស​ជាមួយ​អតីត​​ទី​ប្រឹ​ក្សា​ផ្នែក​ច្បាប់​មួយរូប ដែល​បាន​បញ្ជាក់​ថា​​ក្រុម​ហ៊ុន​ អាស្ត្រា​ ​បាន​កៀងគរ​មូល​និធិ​បា​ន​​៤៦​លានដុល្លារ​ ពី​វិនិយោគិន​នានា​ នៅ​ប្រទេស​អូស្ត្រាលី​ ដោយ​ផ្អែក​លើ​សេចក្តី​​ប្រកាស​ជាសាធារណៈ​មិន​ពិត​។ ក្រុម​ហ៊ុន​នេះបាន​ចេញ​សេចក្តីប្រកា​​ស​ចុង​ក្រោយ​ ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​ ​អំពី​​ស​ម្ពន្ធ​ក្រុម​ហ៊ុន​របស់ខ្លួន ​នៅប្រ​ទេ​ស​កម្ពុ​ជា​​។​​ សេចក្តី​​ប្រកាស​នេះ​បានបញ្ជាក់ថា កា​រ​ផ្ទេរ​សិទ្ធិ​កាន់​កាប់​អាជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​ នៅ​ស្រុកអូរយ៉ាដាវ​ ​នឹង​ត្រូវ​ធ្វើឡើង​នៅ​ក្នុង​ឆ​មា​ស​ដំបូង​នៃឆ្នាំ​នេះ​ ពីព្រោះ​ក្រុម​ហ៊ុន​បា​នទូទាត់​ប្រាក់​ថ្លៃ​ជួល​ដីគម្រោង​រួចហើយ​។​ ​កាលពីដំបូង​ ​ក្រុម​ហ៊ុននេះ​បាន​ចូលរួ​ម​ជាមួយ​ក្រុម​ហ៊ុន​អូស្ត្រាលី​មួយឈ្មោះ ផិ​តូន​ ម៉ាញ​នីង (Petone...

លោក ជា ស៊ី​ម រក្សាតំ​ណែង​​​ដដែល​​​​ ​បើទោះជា​​បាត់​មុខ​​ពី​សាធា​រ​​ណ​ជ​នច្រើន​ឆ្នាំ​ក៏ដោយ​​

ថ្វី​​​បើ​​​​រូប​របស់​​​​​​គាត់​​​ស្ថិត​​​នៅ​​​ជាប់​​​នឹង​​​រូប​​​​​​​​​​​​​“ សម្តេច​​” ​​​ទាំង​​​ពីរ​​​​នាក់​​​​​ទៀត​​​របស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជានៅ​​​លើ​ផ្ទាំង​ឃោសនា​​​​​​បោះ​ឆ្នោត​​​​​​​នៅ​ទូ​ទាំ​ង​ប្រទេ​ស​​ក៏​ពិតមែន​​​ ប៉ុន្តែ​​​តាម​ពិត​​​​លោក ជា​ ​ស៊ីម ប្រធា​ន​ព្រឹទ្ធ​សភា និ​ង​ជា​ប្រធា​ន​គ​ណ​​បក្ស​​​នេះ​​​​ បា​ន​​អវត្ត​មា​ន​​​ពី​កា​រ​ធ្វើ​យុទ្ធ​នាការ​​​ឃោស​នា​បោះឆ្នោត​​សម្រាប់​កា​រ​​បោះ​ឆ្នោ​ត​​ជ្រើសតាំ​ង​​តំ​ណាង​រាស្ត្រ​​​​​អាណត្តិ​​​នេះ​​​ តាំងពី​​​ក្រោយ​​​ពេល​​​ចាប់ផ្តើម​​​ភ្លាម​​​ម៉្លេះ។ ​​លោក ​ជា ស៊ី​ម ​ក្នុង​​​វ័យ​​៨០ឆ្នាំ ​​បាន​​បាត់​មុខ​​​​ពី​​សា​​ធារ​​ណ​ជ​ន​​អស់​រយៈ​ពេល​​ជា​ច្រើន​ឆ្នាំ​​​​មកហើយ​​​ដោ​យ​​សារ​​​ជំងឺ​ ​​​ដោយ​​​លោក​​​បាន​​​ចេញ​​​មុខ​​​តែ​​​នៅ​​​ពេល​​​​មា​ន​​​ពាក្យ​​ចចាម​​អា​រ៉ា​ម​​ថា​​ លោក​បា​ន​ធ្វើ​​អនិច្ច​កម្ម​ហើយ​​​ប៉ុណ្ណោះ​​​​​។ លោក​​​បា​ន​បង្ហាញ​មុខ​​ជា​សា​ធារ​​ណៈ​លើក​​​ចុ​ង​ក្រោ​យ​​​បំផុត​​​ដោ​យ​មិ​ន​​​​​បាន​​​ថ្លែង​​​មួយ​​​ម៉ាត់​​​សោះ​​​នៅ​ពេល​ចាប់​​ផ្តើម​​យុទ្ធនា​​ការ​​​ឃោស​នា​​​បោះ​ឆ្នោត​​​​របស់​​គ​ណ​​បក្ស​​ប្រជា​​ជនកម្ពុជា​​កា​ល​ពី​ថ្ងៃ​​ទី​​២៧ ខែ​មិថុ​នា​។ ​លោក យឹម លាង នាយក​រង​ខុទ្ទកា​ល័យ​​របស់​លោក ជា ស៊ីម ​​បា​នឲ្យ​​​ដឹង​​​ថា ​ប្រធា​ន​​​គ​ណ​បក្ស​កាន់​អំណាច​​​រូបនេះ​​​​ពុំ​​​មាន​​​ភាព​​​​មាំ​មួ​នល្មម​​​នឹង​​​​​ចូ​ល​​រួ​ម​ក្នុង​យុទ្ធ​នាការ​​​​ឃោស​​​នា​​បោះ​​ឆ្នោត​​​នេះ​​​​​​ទេ។ ​លោក ​យឹម លាង បា​ន​​​​​មាន​​​ប្រសាសន៍​​​​ថា ​ “ វាជារឿង​​​​ធម្មតា​​​ទេ ​​ពេល​នេះ​​​លោក​​​​មាន​​​អាយុ​៨០​ឆ្នាំ​ទៅ​​​ហើយ​ តើ​ឲ្យ​​​គាត់​មាំ​មួ​ន​​​ដូច​មុន​​​​ម៉េច​​​នឹង​​​កើត​​​​ទៅ​​​?”។ លោក​​បា​ន​​បន្ថែម​​ថា ​ពាក្យ​​ចចាម​​អា​រ៉ា​ម​ថ្មី​​​បំផុត​​​អះ​​ពី​សុខភាព​​​របស់​លោក ជា ស៊ីម​​​ គឺ​​​បង្ក​​​​​​​ឡើង​​​ដោយសារ​​​ការ​​​ផ្តាសាយ​​​ធម្មតា​​​ប៉ុណ្ណោះ​​​។ ​ក្នុង​​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​​ថ្មីៗ​​​​នេះ កិច្ចការ​​​របស់​លោក ​ជា ស៊ីម នៅ​​ព្រឹទ្ធ​សភា​​​​ត្រូ​វ​បាន​ជំនួសដោ​យ​លោក សាយ ឈុំ ​​អនុប្រធា​ន​​ទី​១​​​​ព្រឹទ្ធសភា​​​ និង​​ជា​សមា​​​ជិក​គ​ណៈកម្មា​ធិ​ការ​​អចិន្ត្រៃយ៍​​របស់​គ​ណ​បក្ស​ប្រជា​​ជន​កម្ពុជា​។ ​​ប៉ុន្តែ​​លោក​​​ លាង​​​ បាន​​​បញ្ជាក់​​​ថា​​​ ពុំ​​​មាន​​​ផែនការ​​​​​​ជំនួស​​​តំណែង​​​របស់​​​លោក​​​ ជា ស៊ីម​​​ ​​​ជា​ប្រធា​ន​​គ​ណ​បក្សកាន់​​អំ​ណាច​​​​​​​​​ជា​​​ផ្លូវការ​​​ឡើយ​​​​​​ ទោះ​បី​​​ជា​​​​​​​លោក​​​ពុំ​​​មាន​​​សកម្ម​​ភាព​អ្វី​​​សោះ​​​​​​​ក៏​ដោយ​​​ចុះ​​​។​​​ លោក យឹម​​​ លាង​​​ បានមាន​ប្រ​សាស​ន៍​ថា  “ គណបក្ស​ប្រជា​​ជន​កម្ពុជា​​គ្មាន​​គោល​ការណ៍​​​ផ្លាស់ប្តូរ​​រូបលោក​​ទេ​”។ ​លោក គង់ គាំ សមា​​ជិក​​ព្រឹទ្ធ​សភា​​​មកពី​​​គ​ណ​បក្ស​ប្រឆាំ​ង​បាន​​​ឲ្យ​​​ដឹង​​​​ថា ​លោក ជា ស៊ីម លែងកាន់​​​តួ​នា​​ទី​​សកម្ម​​​​​​នៅ​​​​​ព្រឹទ្ធ​​សភា​​​ជា​​យូរមក​ហើយ​​​​។ ​លោក គង់​ គាំ បា​នបន្ត​​​​ទៀតថា កា​រ​​ផ្លាស់​ប្តូរ​នេះ​​​មិនបាន​​​ធ្វើ​​​ឲ្យ​​​មាន​​​​​​​ភាព​​​ខុស​​ប្លែក​​​គ្នា​​ប៉ុន្មាន​​ទេ ​ព្រោះ​ដូចជា​លោក ជា ស៊ីម ដែរ​​​ លោក សាយ ឈុំ ​​​​​​​ធ្វើ​​​​​តែ​​​តាម​​​គោលការណ៍​​​បក្ស​​កាន់​​អ​ំ​ណា​ច ​ដែល​មា​នអាសនៈ​​ភាគ​ច្រើន​​​នៅ​​​ព្រឹទ្ធ​សភា​​​​ប៉ុណ្ណោះ​​​។ ទោះ​​ជា​យ៉ាង​​ណា​​​...

​ជន​ជាតិ​អាមេរិក​​ម្នាក់​ដែល​​​អាជ្ញាធរ​ស្វែង​រក​​​ត្រូវ​បាន​​ចាប់​​​ខ្លួន​នៅ​ខេត្ត​ព្រះ​សីហនុ​

នគរបាល​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​សៅរ៍​បុរស​​ជន​ជាតិ​​អាមេរិក​អាយុ​៦៦ឆ្នាំ​ម្នាក់​ត្រូវ​បាន​​នគរ​បាល​ចាប់​ខ្លួន​នៅ​ខេត្ត​ព្រះ​សីហនុ​ហើយ​ប្រឈម​នឹង​ការ​​បញ្ចូន​ទៅ​កាន់​សហ​រដ្ឋ​អាមេ​​​រិក​វិញ ដែល​នៅ​ទី​នោះ​ជន​នេះ​ត្រូវ​បាន​នគរ​​​បាល​តាម​រក​ចាប់​ខ្លួន​​បំផុត​​​ពាក់​ព័ន្ធ​នឹង​​បទល្មើស​​រួម​ភេទ​ជាមួយ​កុមារ​ ដែល​ប្រព្រឹត្ត​នៅ​ក្នុង​រដ្ឋ​កាលីហ្វរញ៉ា។ លោក  តាក់  វណ្ណថា  ស្នង​ការ​នគរបាល​ខេត្ត​ព្រះ​សីហនុ បាន​មាន​ប្រសាសន៍​ថា ឈ្មោះ​ ចន រ៉ូឡែនស្តាល់ (John Roland Stahl) ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខេត្ត​ព្រះ​សីហនុ  បន្ទាប់​ពី​មាន​សំណើ​មួយ​តាម​រយៈ​​ស្ថានទូត​សហរដ្ឋ​អាមេ​​​រិក​ប្រចាំ​រាជធានី​ភ្នំពេញ។ លោក  វណ្ណថា  មាន​ប្រសាសន៍​បន្ត​ថា “គាត់​​​​ត្រូវ​បាន​បញ្ជូន​ទៅកាន់​នាយក​ដ្ឋាន​នគរបាល​អន្តោ​ប្រវេសន៍​​​រួច​ហើយ​ កាលពី​ថ្ងៃសៅរ៍​”។ នៅ​លើ​គេហទំព័រ​របស់​ការិយាល័យ​នគរ​​​បាល​ក្នុង​ទីក្រុង​ ម៉េនដូស៊ីណូ​(Mendocino) រដ្ឋ​កាលីហ្វរ​ញ៉ា (California)​...

ជន​ជាតិ​ខ្មែរ​សែ​ស្រឡាយ​ចិន​ធ្វើការ​ថ្លឹង​ថ្លែង​​មុនពេល​បោះឆ្នោត​

ខណៈ​ដែល​ជនជាតិ​ខ្មែរ​​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​មួយ​ក្រុម​ ដែល​មាន​ដូនតា​ជា​ចិន​មាន​​​ទំនាក់​ទំនង​ជិត​ស្និទ្ធ ជា​មួយ​មន្ត្រី​គណ​បក្ស​ប្រជា​​​​​​ជន​​កម្ពុជា​នោះ​ គណបក្ស​ប្រឆាំង​សង្ឃឹម​​​​ថា គោល​នយោបាយ​លើក​កម្ពស់​អាជីវ​កម្ម​​ខ្នាត​តូច​អាច​ទាញ​យក​សំឡេង​ឆ្នោត​​ពី​មនុស្ស​មួយ​ចំនួន​នៅ​​​ក្នុង​ចំណោមម​នុស្ស​មួយ​ក្រុម​ធំ​នេះ​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​ខាង​មុខ​នេះ​​​​។ អ្នក​មាន​សែស្រឡាយ​ចិន​បាននិង​កំពុង​រស់​​​នៅ​ក្នុងប្រទេស​កម្ពុជា​រាប់​រយ​ឆ្នាំ​មក​ហើយ​ហើយ​តាម​ប្រវត្តិសាស្ត្រ​បាន​ដើរ​តួនាទី​​​​លេច​​​​​​​ធ្លោនៅ​ក្នុង​​ការ​ធ្វើ​​អាជីវកម្ម​ និង​ជំនួញ​ ហើយ​ឥឡូវ​នេះ​បាន​កាន់​តួនាទី​ជាន់​ខ្ពស់​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋាភិបាល​ និង​នៅ​ក្នុង​ក្រុមហ៊ុន​នានា​​​។ លោក​ ឡៅ​ ម៉េងឃិន សមាជិក​ព្រឹទ្ធ​សភា​គណ​បក្ស​ប្រជាជន​កម្ពុជា​ និង​ភរិយា​របស់​លោក​ គឺ​លោក​ស្រី ឈឹង សុភាព ដែល​ជា​ម្ចាស់​​​​ក្រុម​ហ៊ុន ស៊ូកាគូ អីុន​ និង​ក្រុម​ហ៊ុន ភាពី​​​ម៉ិច ជា​ក្រុម​ហ៊ុន​សម្បទាន​ដី ដ៏​ចម្រូង​ចម្រាស​ និង​​លោក​ឧកញ៉ា កុក​...

ការធ្វើ​ចំណាក​ស្រុក​របស់​ប្រ​ជា​​ពល​រដ្ឋ បង្ក​ឧបសគ្គបន្ថែមដល់​ការ​ចូលរួម​នៅក្នុង​ការ​បោះ​ឆ្នោត​​

ការ​ធ្វើចំណាក​ស្រុករបស់​ប្រជា​ពល​រដ្ឋ​កាន់​តែ​ច្រើន​ឡើង​មក​កាន់​តំបន់​ក្រុង ដោយ​​មិន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោតនៅ​តាម​មណ្ឌល​​បោះ​​ឆ្នោត​ថ្មីៗរបស់​ខ្លួន​នោះ កំពុង​ធ្វើ​ឲ្យ​បណ្តា​​​​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ព្រួយ​បារម្ភ​ថា អ្នក​បោះ​ឆ្នោត​ជា​ច្រើន​នឹង​មិន​វិល​ត្រឡប់​ទៅ​​ស្រុក​កំណើត​ដើម្បីចូល​រួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា ឡើយ។ អ្នក​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្ត្រ​​​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ច្រើន​បំផុតនៅ​ឆ្នាំ​១៩៩៣ ដែល​នៅ​ពេល​នោះ​៩៣​ភាគ​រយ​នៃ​អ្នក​បោះ​​ឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រមាណ​៥​លាននាក់ បាន​បង្ហាញ​វត្ត​មាននៅ​តាម​ការិ​យា​ល័យ​បោះ​ឆ្នោត។ទោះ​បីជាអ្នក​បោះ​ឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០០៣ និងឆ្នាំ​២០០៨​មាន​ចំនួនច្រើន​ជាង​ក្តី​ ក៏​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​បាន​ធ្លាក់​ចុះ​មក​នៅ​៨៣​ភាគ​រយ​​ក្នុង​ឆ្នាំ២០០៣ និង​៧៥,៧​ភាគ​រយ​ក្នុង​ឆ្នាំ​២០០៨។ លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ​នៃ​​​មជ្ឈ​មណ្ឌល​អប់រំច្បាប់​សម្រាប់​សហ​គមន៍​ថ្លែង​​​ថា ជា​ធម្មតា​​ប្រជា​ពល​រដ្ឋភាគ​ច្រើន​​​ដែល​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​មិន​ចុះ​ឈ្មោះ​បោះ​ឆ្នោតនៅ​កន្លែង​ស្នាក់​នៅ​ថ្មី​របស់​ខ្លួន​ទេដោយ​​សារតែ​ដំណើរ​​​ការ​​​ចុះ​​​​​​ឈ្មោះ​​​ស្មុគ​ស្មាញ​​​ដែល​តម្រូវ​ឲ្យ​មាន​​​ឯក​​​សារ​​​​សម្គាល់​អត្ត​សញ្ញាណ​និង​ទីលំនៅ​​អចិន្ត្រៃយ៍​​​។ លោកថ្លែង​​​​ថា “ ច្បាប់​នេះ​បង្ក​ការ​លំបាក​ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​កន្លែង​ថ្មី។​​​ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​តែត្រូវ​ចុះ​ឈ្មោះ​នៅ​តាម​​ខេត្ត​ដែល​ជា​ស្រុក​កំណើត​របស់​ពួក​​​គាត់”។លោក​បាន​បន្ត​​​​ថា ទោះ​បីជា​បណ្តា​    និ​​​យោ​ជក​ទំនង​ជា​នឹង​អនុញ្ញាតឲ្យ​​បុគ្គលិក​របស់​ខ្លួន​ឈប់​សម្រាក​បី​ថ្ងៃ​​សម្រាប់​​​​​ការ​​ធ្វើ​ដំណើរ​ទៅ​ស្រុក​ ដើម្បី​បោះ​ឆ្នោត​ក្តី ក៏​មិន​ធានាថា ពួកគេ​ប្រាកដ​ជា​ទៅ​ដែរ។ លោក​ថ្លែង​​​ថា “ បញ្ហាចម្បង​​​​ត្រង់ថា នៅ​ថ្ងៃ​បោះ​ឆ្នោត​កម្មករនិយោ​ជិត​​ស្ថិតក្នុង​រាជ​ធានីភ្នំពេញ​នៅ​ឡើយ។​ប្រជា​​ពល​រដ្ឋ​ភាគ​​​​ច្រើនរកប្រាក់​ចំណូល​បាន​ទាប​ណាស់ ហើយ​ត្រូវ​ចំណាយ​ច្រើន​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅខេត្ត​របស់​ពួកគាត់​ដើម្បី​បោះ​ឆ្នោត”។ លោកស្រី ឡូរ៉ា ថនតុន (Laura Thornton) ប្រធាន​ប្រចាំ​ប្រទេស​កម្ពុជា  នៃ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុងសហរដ្ឋអាមេរិក  បាន​មាន​​ប្រ​សាសន៍​ថា សវនកម្ម​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឆ្នាំ​នេះបាន​រក​ឃើញ​ថា ១៧,១ភាគ​រយ​នៃ​អ្នក​បោះ​ឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ មិន​​ប្រាកដ​ថា​កំពុង​រស់​នៅ​កន្លែង​ដែល​ពួក​គាត់​បានចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះទេ។ ប្រសិន​បើលទ្ធ​ផល​នៃ​សវនកម្ម​នេះ​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស ...

ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែរអេស៊ា បើក​ជើង​ហោះ​ហើរ​ពី​ទីក្រុង​សៀមរាប​ទៅ​កាន់​ទីក្រុង​បាង​កក

ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែរអេស៊ា (Air Asia) ជា​ក្រុម​​ហ៊ុន​ដឹក​អ្នក​ដំណើរ​ក្នុង​តម្លៃ​ទាប​​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​​​ បាន​​​​ប្រកាស​ថា ខ្លួន​នឹង​ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ផ្ទាល់​ប្រចាំ​ថ្ងៃ​រវាង​ទីក្រុង​សៀមរាប​ និង​ទី​​​ក្រុង​​​​បាង​កក​ ចាប់​ពី​ខែ​តុលា​ ​ឆ្នាំ​នេះ​ទៅ។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​​​ចេញ​​កាលពី​ម្សិល​មិញ​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថៃ អ៊ែរអេស៊ា(Thai Air Asia) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​អ៊ែរអេស៊ា បាន​លើក​ឡើង​ថា ខ្លួន​ផ្ដល់​ការ​ហោះ​ហើរ​ក្នុង​តម្លៃ​មុន​បង់​ពន្ធ​ទាប​ត្រឹម​២​ដុល្លារ​ ​ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​កក់​តាម​អ៊ីន​ធើ​ណិត​​។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ លោក តាសាពន់ ប៊ីជ្លេវ៉េល (Tassapon Bijleveld) អគ្គនាយក​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថៃ​ អ៊ែរ​អេ​​ស៊ា បាន​លើក​ឡើង​ថា ជើង​ហោះ​ហើរ​ពី​ក្រុង​សៀមរាបទៅកាន់​អាកាសយាន​ដ្ឋាន​ ដន មឿង គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រពង្រីក​​ជើង​ហោះ​ហើរ​ផ្ទាល់​របស់​ខ្លួន។ លោក​​ត្រូវ​បាន​ដក​ស្រង់​សម្ដី​ថា “ យើង​រីករាយ​នៅ​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​ជើង​ហោះ​ហើរ​របស់​យើង​ពី​ទីក្រុង​បាងកក​ទៅ​តំបន់​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់ ហើយ​យើង​នឹង​ផ្ដោត​សំខាន់​លើ​តំបន់​ឥណ្ឌូចិន​ក្នុង​ឆ្នាំ​នេះ”។ សេចក្ដី​ថ្លែងការណ៍​នេះ​បាន​លើក​ឡើង​ថា ក្រុង​សៀមរាប​នឹង​ក្លាយ​ជា​គោល​ដៅ​ទី​៦​ក្នុង​តំបន់​របស់​អាកាសចរណ៍​ថៃ​អ៊ែរអេស៊ា ជាមួយ​ជើង​ហោះ​ហើរ​​ពី​ទីក្រុង​បាងកក​ទៅ​កាន់​ទីក្រុង​រ៉ង់ហ្គូន ​និង​ទីក្រុង​ម៉ានដាឡៃ​ ក្នុង​ប្រទេស​ភូមា ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ ក្នុង​ប្រទេស​វៀតណាម និង​រាជ​ធានី​​ភ្នំពេញ។ ចំនួនជើង​ហោះ​ហើរ​ដែល​ឆ្លង​កាត់​​​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ មាន​ការ​​កើន​ឡើង​ដោយសារ​តែ​ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​មាន​ការ​កើន​ឡើង​​នៅ​ក្នុងប៉ុន្មាន​​ឆ្នាំ​ថ្មីៗនេះ។ យោង​តាម​តួលេខ​ចុង​ក្រោយ​លើ​គេ​ហ​ទំព័រ​​ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍​កម្ពុជា​បង្ហាញ​ថា មាន​អ្នក​ដំណើរ​ចំនួន​៩២២.១៩៤នាក់​បាន​​ធ្វើ​ដំណើរ​ឆ្លង​កាត់​អាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​សៀមរាប នៅ​ក្នុង​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ​២០១៣ ​នេះ​ ដោយ​មាន​ការ​កើន​ឡើងជាង​១ភាគ៤ អំឡុង​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១២៕ ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

ទស្សនកិច្ច​ពាណិជ្ជកម្ម​​​បង្ហាញ​ពីទំនាក់​​ទំនង​​​​រវាង​កម្ពុជា​​និង​​​សហ​រដ្ឋ​អាមេរិក​

នៅ​ពេល​សមាជិក​សភា​សហ​រដ្ឋ​អាមេរិក​បាន​បើក​កិច្ច​ប្រជុំ​​ស្ដាប់​ការ​រាយការណ៍​អំពី​​រដ្ឋាភិបាល​កម្ពុជា​​ ទាក់​ទង​ទៅ​នឹង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​នេះ​ ក្នុងពេលនោះដែរ​ដំណើរ​ទស្សន​​​កិច្ច​​ពាណិជ្ជកម្ម​មួយ​ដែល​ដឹក​នាំ​ដោយ​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​​ប្រចាំប្រទេសកម្ពុជា ក៏បាន​ជំរុញ​ឲ្យ​​​​មាន​របៀប​វារៈ​មួយ​ផ្សេង​ពី​ប្រធាន​បទ​សិទ្ធិមនុស្សនេះ​។ នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​៩ អនុ​គណៈកម្មាធិការ​សភា​អាមេរិក​ បាន​លើក​ឡើង​ពី​លទ្ធភាព​កាត់​​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ដែល​មាន​អង្គការ​សិទ្ធិ​មនុស្ស​និង​ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​​ ​បាន​បង្ហាញ​ពី​សកម្ម​ភាព​ដឹក​នាំ​រដ្ឋាភិបាល​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ទាក់ទងនិង​ការ​ចោទ​ប្រកាន់​ជា​ច្រើន  រួមមាន​អំពើ​ពុក​រលួយ​ បក្ស​ពួក​និយម​ និង​បញ្ជី​ឈ្មោះ​​​​អ្នក​បោះ​ឆ្នោត​​​មិន​ត្រឹម​ត្រូវ​ មុន​ពេល​ការ​​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា​មក​ដល់​។ អំឡុង​កិច្ច​ប្រជុំ​នេះ​ សមាជិក​សភា​អាមេ​​​រិក​មក​ពី​គណបក្ស​សាធារណរដ្ឋ​​ គឺ​លោក​ ដាណា រ៉ូរ៉ាបាជ័រ (Dana Rohrabacher) បាន​ហៅ​លោក ហ៊ុន ​សែន ថា​  “ជា​ជន​ពុក​រលួយ​​ដែល​បាន​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​”។ នៅ​ថ្ងៃ​ដដែល​នោះ​...