27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1075 POSTS
0 COMMENTS

មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលគួរមានចំណាត់ការសង្គ្រោះពលករខ្មែរក្នុងប្រទេសថៃជាបន្ទាន់ ក្នុងវិបត្តិកូវីដ១៩រលកថ្មីនេះ

មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ អំពាវនាវ ឲ្យប្រមុខរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់បន្ថែមទៀតលើពលករខ្មែរកំពុងបម្រើការនៅក្នុងប្រទេសថៃ ដែលកំពុងជួបវិបត្តិសុខភាព និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ក្នុងអំឡុងការផ្ទុះឡើងនៃជំងឺកូវីដ១៩រលកថ្មីនេះ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានអះអាងថា ក្រោយពេលអាជ្ញាធរថៃរកឃើញ ការផ្ទុះឡើងសារជាថ្មី នៃវីរុសកូវីដ១៩ ដែលបណ្តាលមកពីពលករបរទេសភូមា ដែលបានឆ្លងដែនចូលទៅប្រទេសថៃនោះ ប្រជាជន និងអាជ្ញាធរថៃមួយចំនួនហាក់មានការើសអើងនឹងពលករបរទេសក្នុងរយៈពេលចុងក្រោយនេះ។ លោក បញ្ជាក់ថា ចំពោះពលករខ្មែរដែលកំពុងបម្រើការនៅប្រទេសថៃបានជួបការលំបាកផ្នែកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលប្រឈមទៅនឹងការបញ្ឈប់ពីការងារ ដោយគ្មានប្រាក់សំណង...

ពលរដ្ឋរស់នៅក្រុងព្រះសីហនុ ត្អូញត្អែរថា ការស្ថាបនាផ្លូវកៅស៊ូ ៣៤ខ្សែក្នុងក្រុងនេះ នាំឲ្យពួកគាត់ គ្មានផ្លូវចូលផ្ទះ

ពលរដ្ឋភាគច្រើន ដែលមានលំនៅដ្ឋាននៅអមសងខាងផ្លូវកៅស៊ូចំនួន ៣៤ខ្សែ ដែលក្រុមការងារធ្វើផ្លូវ បានស្ថាបនាជិតរួចរាល់ជាស្ថាពរទៅហើយនោះ បានត្អូញត្អែរថា ការស្ថាបនាផ្លូវក្នុងក្រុងនេះបណ្តាលឲ្យពួកគាត់ មិនមានផ្លូវចូលផ្ទះ ឬចូលកន្លែងធ្វើការ, កន្លែងប្រកបអាជីវកម្ម និងមិនមានកន្លែង សម្រាប់ចតយានជំនិះជាដើម។ ក្រុមពលរដ្ឋបន្តថា ពួកគាត់សប្បាយរីករាយ ដែលបានផ្លូវល្អប្រើប្រាស់ ប៉ុន្តែក្រុមការងារស្ថាបនាផ្លូវ មិនគួរធ្វើខឿនផ្លូវ មានរបាំងថ្មបិទផ្លូវបង្កផលវិបាកដល់ការជិះម៉ូតូ ឬរថយន្តចេញចូលផ្ទះបែបនេះទេ។ ជាងនេះទៀត ការស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុងក្រុងព្រះសីហនុ ធ្វើឲ្យពួកគាត់គ្មានកន្លែងចតយានជំនិះនៅមុខផ្ទះ, មុខកន្លែងប្រកបអាជីវកម្ម និងកន្លែងធ្វើការនោះទេ។...

ថៃរកឃើញពលករខ្មែរជាង១០០នាក់ ឆ្លងកូវីដ១៩

អាជ្ញាធរថៃ បានអះអាងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ បានកើនឡើងរហូតជាង៩ពាន់នាក់ ដោយក្នុងនោះពលករខ្មែរចំនួន១០៨ នាក់ក៏បានឆ្លងជំងឺនេះផងដែរ។ គេហទំព័រចេញផ្សាយរបាយការណ៍ស្តីពីស្ថានភាពជំងឺកូវីដ១៩ ឬហៅថា DDC របស់ក្រសួងសុខាភិបាលសាធារណៈថៃ បានបង្ហាញថាក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ ជាង៩ពាន់នាក់ មានពលករខ្មែរ១០៨នាក់ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ១៩ គិតត្រឹមការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅយប់ថៃ្ងទី៦ ខែមករា ។ ប្រភពដដែលបន្តថា ក្រៅពីពលករខ្មែរនោះ ក៏មានពលករភូមា ៦២៣នាក់ ឥណ្ឌា ៨២នាក់ ថៃជាង៥ពាន់ និងសញ្ជាតិផ្សេងៗទៀតជាង១ពាន់នាក់។ របាយការណ៍នេះនៅមិនទាន់បង្ហាញច្បាស់លាស់ថា                ...

លោក សម រង្ស៊ី បន្តហៅសកម្មភាពរៃអង្គាសប្រាក់ទិញវ៉ាក់សាំងកូវីដ១៩ ថាជារឿងពុករលួយ និងប្រជាភិថុតិសុទ្ធសាធ

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានបន្តហៅការរៃអង្គាសប្រាក់ ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ជារឿងពុករលួយ និងជារឿងប្រជាភិថុតិសុទ្ធសាធ។ លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់កាលពីថ្ងៃទី៦ខែមករា ឆ្នាំ២០២០ ដោយហៅលោកហ៊ុន សែន ថាកំពុងទាល់ច្រករឿងវ៉ាក់សាំងប្រឆាំងកូវីដ១៩។ លោកបន្តថា បន្ទាប់ពីបោកបញ្ឆោតពលរដ្ឋ ក្នុងការរៃអង្គាសលុយ ដើម្បីយកទៅទិញវ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩ លោកហ៊ុន សែន...

ក្រុមអ្នកឃ្លាំមើលសង្គមថា បូរណភាពទឹកដីខ្មែរនឹងវិនាស បើព្រលឹងថ្ងៃ៧ មករា នៅតែបន្តរស់

អ្នកវិភាគនយោបាយសង្គម រិះគន់ថា បើព្រលឹង ថ្ងៃ៧មករានៅតែរស់ កម្ពុជានឹងវិនាសសាបសូន្យ ពីព្រោះចំណង ៧មករា កំពុងប្រែរូបពីមេដឹកនាំវៀតណាម សហការជាមួយ លោក ហ៊ុន សែន ដែលបានបំផ្លាញកម្ពុជាយ៉ាងចាស់ដៃ ទៅជាចារៈជនវៀតណាម សហការជាមួយ ហ៊ុន ម៉ាណែត ក្នុងចេតនាកម្ទេចកម្ពុជាបង្ហើយតែម្តង។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានអះអាងលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា គណបក្សប្រឆាំងមានតួនាទីសំខាន់ណាស់...

IDEA TALK៖តើអ្នកបម្រើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធជួបបញ្ហាគ្រួសារអ្វីខ្លះ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖តើកម្មករសំណង់ ឬអ្នកបម្រើការងារក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធកំពុងជួបឧបសគ្គក្នុងគ្រួសារបែបណាខ្លះក្នុងស្ថានភាព វីរុសកូរ៉ណា និងជម្ងឺកូវិដ−១៩ កំពុងរាតត្បាតជាទ្រង់ទ្រាយធំនៅ កម្ពុជាសព្វថ្ងៃនេះ?

អាមេរិកប្រកាសរឹបអូសលុយរបស់ អ៊ីរ៉ង់៧ពាន់លានដុលា្លរចែកអោយជនរងគ្រោះដោយសារអំពើភេរវកម្ម

នៅទីបំផុតរដ្ឋការរបស់លោកដូណាល់ត្រាំ បានសម្រេច រឹបអូសលុយ របស់អ៊ីរ៉ង់ ដែលមានប្រមាណជា ៧ពាន់លានដុល្លារ ដោយបង្វែរ ទៅផ្ដល់អោយជនរងគ្រោះ  ដោយសារអំពើភេរវកម្ម ប៉ុន្តែជនរងគ្រោះទាំងនោះគឺជាពលរដ្ឋអាមេរិក។ សេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេស អាមេរិក បានប្រកាសដូចនេះ ដោយស្រង់មកចុះផ្សាយដោយសារព័ត៌មាន អាមេរិក UPI  កាលពីថ្ងៃទី៥មករា ឆ្នាំ២០២១។ តាមប្រភពដដែលនេះ លុយទាំងនេះ គឺជាផ្នែកមួយកើតចេញពីវិធានការរបស់រដ្ឋាភិបាលអាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ហើយការរឹបអូសប្រាក់ទាំងនេះ គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម...

ក្រុមមេធាវីរបស់លោក កឹម សុខា រកកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ ឱ្យតុលាការបន្តបើកសវនាការឡើងវិញ

ក្រុមមេធាវីលោកកឹម សុខា បានដាក់លិខិតស្នើសុំដល់ក្រសួងយុត្តិធម៌តែម្តងកាលពីចុងខែធ្នូ ដើម្បីជំរុញឱ្យតុលាការបើកសវនាការលោកកឹម សុខា ឡើងវិញឱ្យបានឆាប់ចប់។ សហមេធាវីរបស់លោកកឹម សុខា មួយរូប គឺអ្នកស្រី ម៉េង សុភារី បានប្រាប់សាព័ត៌មាន The Cambodia Daily មុនការផ្សាយនេះថា ការឈានទៅរកការជួយអន្តរាគមន៍ពីក្រសួងយុត្តិធម៌កាលពីថ្ងៃទី២៣ ខែធ្នូ លើសំណុំរឿងលោកកឹម សុខានេះ គឺដោយសារតែសាលាដំបូងរាជធានីភ្នំពេញមិនអើពើនឹងការស្នើសុំរបស់ពួកគេឱ្យបន្តសវនាការឡើងវិញលើលោកកឹម សុខា។ អ្នកស្រីបញ្ជាក់ថា ការសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌នេះ ដោយ ...

មន្ត្រីអតីតបក្សសង្គ្រោះជាតិថា អ្នកនយោបាយខ្មែរមិនគួរបង្កើតសត្រូវជាមួយពូជសាសន៍ខ្លួនឯងនោះទេ

មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង អំពាវនាវ ឲ្យបក្សកាន់អំណាច និងបក្សប្រឆាំង រកដំណោះស្រាយផ្សះផ្សាជាតិផ្ទៃក្នុងជាតិ ជាជាងបន្តបំផ្លាញសាមគ្គីជាតិ និងបង្កើតសត្រូវបងប្អូនឯង ដែលជាការផ្តល់ឧកាសឲ្យចោរឈ្លានពានក្បែរខាង អាចអនុវត្តល្បិចកលលេបត្របាក់ទឹកដីកម្ពុជាបានសម្រេច។ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា កម្ពុជាគឺពិតជាពឹងផ្អែកទៅលើឥស្សរជននយោបាយធំៗឯកភាពគ្នា បង្កើតទំនុកចិត្តឲ្យគ្នា ដោយងាកមកចាប់ដៃគ្នាក្នុងវប្បធម៌សន្ទនា ប្រកួតប្រជែងគ្នាដោយត្រឹមត្រូវ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាព យុត្តិធម៌ និងសន្តិភាព ដោយពិតប្រាកដ។ លោកអះអាងថា កម្ពុជាធ្លាក់ដុនដាបដូចសព្វថ្ងៃនេះ...

និស្សិតបញ្ញវន្តខ្មែរថា រដ្ឋាភិបាលបោះបង់ព្រឹត្តការណ៍ ២៣ តុលា ឆ្នាំ១៩៩១ តែប្រឹងលើកតម្កើងថ្ងៃ ៧ មករា ជំនួសវិញ

ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស ជុំរុញឲ្យរដ្ឋាភិបាលកម្ពុជា បិទបញ្ចប់ព្រឹត្តិការណ៍ ថ្ងៃ៧ មករា ជាថ្ងៃបុណ្យជាតិ តែត្រូវជំនួសមកវិញនូវថ្ងៃ ២៣ តុលា ដោយឈរលើស្មារតីឯកភាពជាតិខ្មែរ ដើម្បីបញ្ចប់នូវការខ្វែងគំនិតគ្នា ក្នុងចំណោមជាតិខ្មែរតែមួយ ។ ប្រធានប្រតិបត្តិនៃចលនានិស្សិតើដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានអះអាងថា ការកំណត់យកថ្ងៃ៧ មករា ជាថ្ងៃបុណ្យជាតិ គឺជាការសម្រេចឯកតោភាគី របស់គណបក្សប្រជាជនកម្ពុជា ដែលមិនឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីជាតិ និងឯកភាពជាតិ...

Latest news

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.