27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

1075 POSTS
0 COMMENTS

លោកបណ្ឌិត ឡៅ ម៉ុងហៃថា អ្នកនយោបាយដែលមិនអាចវិលរកកិច្ចចរចាបាន ជាឧបសគ្គនៃការបង្រួបបង្រួមជាតិ

អ្នកឃ្លាំមើលសង្គម លើកឡើងថា គុណសម្បត្តិស្នូលរបស់អ្នកដឹកនាំដែលអាចស្វែងរកការបង្រួបបង្រួមជាតិបាន គឺជាមនុស្សដែលមាន ចិត្តល្អ និងចិត្តធម៌ តែបើមនុស្សដែលគ្មានចិត្តបែបនេះទេ នោះពួកគេមិនអាចរកការការបង្រួបបង្រួមជាតិ និងឯកភាពជាតិបានឡើយ។ ផ្ទុយទៅវិញពួកគេ គឺឧបស័គ្គយ៉ាងធំ ដល់ការបង្រួបបង្រួមជាតិ និងសាមគ្គីជាតិ ទៅវិញប៉ុណ្ណោះ។ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា មនុស្សដែលមាន ចិត្តធម៌ គឺជាមនុស្សដែលមានចិត្តរក្សា ទ្រទ្រង់ និងលើកស្ទួយ ដែលនឹងអាចមើលឃើញតាមរយៈ...

ក្រុមអ្នកឃ្លាំមើលសង្គមជំរុញឱ្យអ្នកនយោបាយខ្មែរ រួបរួមគ្នា ផ្សះផ្សាផ្ទៃក្នុងជាតិឲ្យ ទាន់ពេលវេលា

មន្ត្រីជាន់ខ្ពស់នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ SMD លើកឡើងថា ល្មមដល់ពេលដែលឥស្សរជនយោបាយទាំងអស់របស់ ខ្មែររួមមាន លោក ហ៊ុន សែន លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវនាំគ្នាបង្កើតដំណោះស្រាយស្តង់ដានៃការ ផ្សះផ្សាផ្ទៃក្នុងជាតិជាក់លាក់មួយ។ ការធ្វើដូចនេះ ដើម្បីឆ្ពោះទៅរកការឯកភាពជាតិ និងជាការផ្សះផ្សាគ្រប់ជ្រុងជ្រោយសម្រាប់ឆ្នាំ២០២១ នេះ។ ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅក្រៅប្រទេស លោក ទូច វិបុល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃ...

លោក សម រង្ស៊ី ផ្ញើសារជូនពរពលរដ្ឋខ្មែរនាឱកាសឆ្នាំថ្មីឱ្យទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាន បន្ទាប់ពីកំចាត់របបផ្តាច់ការ

អតីតប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងរស់នៅនិរទេស លោក សម រង្ស៊ី បានបញ្ចេញសារជូនពរពលរដ្ឋខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២១ ឱ្យទទួលបានការផ្លាស់ប្តូរជាវិជ្ជមាន បន្ទាប់ពីកម្ចាត់របបផ្តាច់ការបានទាំងស្រុង។ សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២១ នេះ លោក សម រង្ស៊ី បានបួងសួង និងប្រសិទ្ធពរ ជូនប្រទេសកម្ពុជា សូមឲ្យមាតុភូមិជាទីស្នេហារបស់យើងទាំងអស់គ្នា ទទួលបាននូវការផ្លាស់ប្តូរជាវិជ្ជមាន។ ការផ្លាស់ប្តូរជាវិជ្ជមាននោះ លោកថា គឺ ដូចអ្វីដែលប្រជារាស្ត្រខ្មែរប្រាថ្នាចង់បាន...

IDEA TALK ៖ តើរដ្ឋាភិបាលត្រូវដោះស្រាយបែបណាជុំវិញរឿងតម្លៃស៊ុតធ្លាក់ចុះយ៉ាងគំហុកនាពេលបច្ចុប្បន្ន?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖ តើរដ្ឋាភិបាលត្រូវដោះស្រាយបែបណាជុំវិញរឿងតម្លៃស៊ុតធ្លាក់ចុះយ៉ាងគំហុកនាពេលបច្ចុប្បន្ន?

អគ្គស្នងការនគរបាលជាតិ ហៅក្រុមអ្នករិះគន់កម្ពុជាថាមានការគំរាមកំហែងផ្នែកនយោបាយ ជាក្រុមមនុស្សក្រៅសង្គម

អគ្គស្នងការដ្ឋាននគរបាលជាតិ បានហៅក្រុមអ្នករិះគន់ ដែលតែងរិះគន់ថា កម្ពុជាមានការគំរាមកំហែងផ្នែកនយោបាយ គឺជាក្រុមមនុស្សក្រៅសង្គមកម្ពុជាតែប៉ុណ្ណោះ។ សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទី៣១ ខែធ្នូ នេះ អះអាងថាមតិរិះគន់ដែលលើកឡើងថា នៅកម្ពុជាមានការគំរាមកំហែងផ្នែកនយោបាយ គឺជារឿងមិនត្រឹមត្រូវ ហើយខ្វះតម្លាភាពដែលអាចបង្កឱ្យមានចលាចលក្នុងសង្គម ប៉ះពាល់ដល់ផលប្រយោជន៍ និងបុគ្គលផ្សេងទៀត។ ប្រភពដដែលបន្តថា ថ្មីៗនេះ មានបណ្តាញសារព័ត៌មាននៅក្រៅប្រទេសមួយចំនួន បានផ្សាយបទសម្ភាសន៍ និងធ្វើអត្ថាធិប្បាយរបស់សកម្មជន គ្រួសារសកម្មជនបក្សនយោបាយ និងមន្ត្រីអង្គការសង្គមស៊ីវិល។ អ្នកនាំពាក្យដដែលបន្តថា នៅក្នុងបទសម្ភាសន៍ អ្នកទាំងនោះ បានលើកឡើងពីការព្រួយបារម្ភរបស់ពួកគេ ចំពោះការប្រើអំពើហិង្សា...

អ្នកឃ្លាំមើលសង្គមថា មិនមែនព្រះមហាក្សត្រមិនខ្លាំងនោះទេ តែអ្នកនយោបាយជើងចាស់បាននាំគ្នាបំផ្លាញព្រះអង្គទៅវិញ

អ្នកវិភាគនយោបាយសង្គម អះអាងថា ព្រះមហាក្សត្រខ្មែរបច្ចុប្បន្នមិនមែនគ្មានសេចក្តីក្លាហាននោះទេ តែអ្នកនយោបាយជើងចាស់បាននាំគ្នាកែរដ្ឋធម្មនុញ្ញដូចជាការកែរូបមន្ត ២ភាគ៣ មក៥០% បូក១ ជាដើម ដែលបានទាញរាជកិច្ចរបស់ព្រះអង្គឲ្យឃ្លាតឆ្លាតឆ្ងាយពីព្រះហស្ថរបស់ទ្រង់ មកស្ថិតក្នុងដៃពួកគេអស់ទៅហើយ។ អ្នកវិភាគនយោបាយសង្គម លោក គឹម សុខ បានរិះគន់ថា អ្នកដែលលើកឡើងថា ព្រះបាទនរោត្តម សីហមុនី មានសេចក្ដីក្លាហានអន់ជាងព្រះបាទ នរោត្តម សីហនុ នោះ គឺពិតជាមិនត្រឹមត្រូវទេ។ ទោះបីសម្ដេចព្រះ នរោត្តម...

លោក កឹម សុខា បួងសួងឱ្យឆ្នាំថ្មី នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងសាមគ្គីជាតិពិតប្រាកដ

ប្រធានគណបក្សសង្រ្គោះជាតិ ដែលមិនទាន់មានសេរីភាពពេញលេញនៅឡើយលោក កឹម សុខា បានផ្ញើសារជូនជនរួមជាតិក្នុងឱកាសចូលឆ្នាំសកល ឆ្នាំថ្មី២០២១ នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សាមគ្គីជាតិពិតប្រាកដ។ សរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៣១ខែធ្នូនេះ លោក កឹម សុខា  បួងសួងឱ្យ ឆ្នាំថ្មី២០២១ ជាឆ្នាំនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ សាមគ្គីជាតិដែលនឹងផ្តល់នូវសន្តិភាព ស្ថិរភាពរឹងមាំ ភាពសុខដុមរមនា ភាពកក់ក្តៅ ជូនដល់ប្រជាពលរដ្ឋខ្មែរយើង។ លោកថាបំណងប្រាថ្នាទាំងនេះ ដើម្បីកសាងវាសនាអនាគតថ្លៃថ្នូរ សម្បូររុងរឿង និងដើម្បីរួមគ្នាបម្រើ...

អាមេរិកបញ្ជូននាវាចម្បាំងលើកទី២ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ បង្កអោយចិនប្រតិកម្មជាខ្លាំង

ខណៈ ជិតដល់ថ្ងៃចាកចេញពីសេតវិមាន  គេសង្កេតឃើញរដ្ឋការរបស់លោក ដូណាល់ត្រាំ កាន់តែបង្កើន សំពាធទៅលើមហាយក្សចិន ។ ការដាក់សម្ពាធមានទាំងទៅលើ សមុទ្រចិន ខាងត្បូងជាពិសេស គឺច្រកសមុទ្រតៃវ៉ាន់ ដែលប្រទេសចិន កំពុងរៀបចំផែនការដើម្បីវាយកាន់កាប់ដែនកោះមួយ មកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន បន្ទាប់ពីដែនកោះនេះបានបំបែកខ្លួន ដោយាសារសង្រ្គាមស៊ីវិលឆ្នាំ១៩៤៩ ។ មហាយក្សចិន បានប្រកាសថា តៃវ៉ាន់ គឺជាខេត្តមួយរបស់ក្រុងប៉េកាំង ហើយមិនអាចក្លាយជារដ្ឋឯករាជ្យបានឡើយទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ប៉ុន្តែសម្រាប់តៃវ៉ាន់ត្បិតបានរបូតអាសនៈរបស់ខ្លួននៅអង្គការសហប្រជាជាតិ តាំងពីឆ្នាំ១៩៩៧ក៏ដោយ តែដែនដី...

អ្នកវិភាគថា អ្នកនយោបាយខ្មែរមិនគួរប្រមាថព្រះមហាក្សត្រទេ តែត្រូវជួយរកវិធីប្រគល់សិទ្ធិ និងអំណាច ថ្វាយព្រះអង្គទើបត្រឹមត្រូវ

អ្នកឃ្លាំមើលសង្គម ប្រតិកម្មថា ការលើកឡើងពីព្រះមហាក្សត្រ មិនមែនដើម្បីគ្រាន់តែប្រមាថកាតទៀនលើព្រះអង្គនោះទេ តែដើមហេតុ គឺអ្នកមានអំណាច និងស្ថាប័នរដ្ឋពាក់ព័ន្ធមិនបានឲ្យតម្លៃដល់ព្រះរាជសិទ្ធិ និងអំណាច ព្រមទាំងព្រះរាជតួនាទីរបស់ព្រះមហាក្សត្រដូចមានចែងក្នុងរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។ អ្នកវិភាគនយោបាយសង្គម បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា ការប្រមាថព្រះមហាក្សត្រ ជាស្តេចទីងមោង មិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់កិតិ្តយសរបស់ព្រះមហាក្សត្រដែលការពារដោយរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ។ តែផ្ទុយទៅវិញ បែរជាបង្ហាញពីទង្វើរបស់ពួកគេដែលកំពុងរំលោភរដ្ឋធម្មនុញ្ញកម្ពុជាយ៉ាងធ្ងន់ធ្ងរទៅវិញ។ លោក អះអាងថា មេបក្សប្រឆាំងលោក សម រង្ស៊ី មានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិយោបល់ តែសិទ្ធិនោះមិនត្រូវបានរំលោភលើសិទ្ធិរបស់អ្នកដទៃជាដាច់ខាត ជាពិសេសគឺរំលោភលើប្រមាថព្រះមហាក្សត្រតែម្តង។ បណ្ឌិត...

អ្នកឃ្លាំមើលនិយាយថាលោក ហ៊ុន សែន នៅតែបន្តបំផ្លាញធនធានជាតិសមគំនិតជាមួយជនបរទេស

យើងបានផ្សាយសេចក្តីរាយការណ៍ចំនួន៩ភាគកន្លង ទៅ និយាយអំពី ធនលួចលាក់ សែ ហ៊ុន ដែលបង្ហាញនូវបណ្តាញរកស៊ីក្នុងរង្វង់គ្រួសារ សាច់ញាតិ រួមនឹងមិត្ត ភក្តិរួមអាវុធ ទាញផលពីធនធានធម្មជាតិ ហើយនិងវាតទីគ្រប់គ្រងមុខរបរ អាជីវកម្មក្នុងស្រុក ជាផ្នែកនៃសេដ្ឋកិច្ចជាតិទាំងមូល។ បន្ទាប់មក បណ្តាញរកស៊ីក្នុងមុខរបរ អាជីវកម្មបំផ្លាញធនធានព្រៃឈើខ្មែរ លាត សន្ធឹងដល់សន្តានព្រៀងលាន ក្លើម្រាក់ អ្នកស្គាល់គ្នាតៗដែលគួរទុកចិត្ត និង អ្នក ចេះរកប្រយោជន៍ឲ្យមេកោយ ចេះការពារ ចេះជួយលាក់លៀមថ្នាក់ដឹកនាំខាងលើ។ ទាំង...

Latest news

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.