Monday, September 21, 2020
Home វិចារណកថា

វិចារណកថា

video

មេដឹកនាំខ្មែរកុម្មុយនិស្ត និងមេដឹកនាំយួនកុម្មុយនិស្ត ប្រជែងគ្នារកការគាំទ្រពីមហាអំណាចកុម្មុយនិស្តចិន និងសូវៀត

ពីដើមទីនៃប្រវត្តិតស៊ូបដិវត្តន៍ខ្មែរកុម្មុយនិស្ត ដែលក្រោយ មកសម្តេចព្រះប្រមុខរដ្ឋ នរោ ត្តម សីហនុ ទ្រង់ប្រសិទ្ធនាមនៅថ្ងៃ១៨ វិច្ឆិកា ១៩៦៦ ថា៖ “ខ្មែរក្រហម” នោះ អ្នកដឹក នាំ ចលនាឆ្វេងនិយម(leftist) បានព្យាយាមស្វែងទាក់ទង រកជំនួយពីប្រទេសកុម្មុយនិស្ត និង សង្គម និយមដោយផ្ទាល់ៗ មិនចង់ធ្វើតាមរយៈអ្នកដឹកនាំយួនហាណូយឡើយ ថ្វីបើក្រោយមកយើងដឹងថានៅតែជៀសមិនរួចពីពឹងយួនយ៉ាងណាក៏ដោយ។
video

ការរៀបចំផែនការដឹកនាំរបស់យួននៅស្រុកខ្មែរ

អ្នកនយោបាយ អ្នកដឹកនាំប្រជាជាតិខ្មែរ ជាប្រមុខរដ្ឋក្តី ជាប្រមុខរដ្ឋាភិបាលក្តី មានទម្លាប់ធ្វើនយោបាយផ្លាស់ប្តូរអ្វីជាគ្រឹះគោលរួមរបស់ជាតិ មានគោលការណ៍ គោលគំនិត គោលបំ ណង គោលចារឹក ជាដើម (principles) មិនមែនផ្លាស់ប្តូរត្រឹមតែរបៀបបែបបទ ជំហរ អា កប្បកិរិយា យុទ្ធវិធីឬយុទ្ធសាស្រ្តក្នុងនយោបាយប៉ុណ្ណោះទេ។ គេនាំគ្នាផ្តើមពីដាក់ទ្រឹស្តីគោល ថាត្រូវអនុវត្តកិច្ចការឲ្យត្រូវតាមផែនការដើម្បីឈានទៅសម្រេចឧត្តមប្រយោជន៍ជាតិ (supreme national interest) ដែលមាន អធិបតេយ្យជាតិខ្មែរ ឯករាជ្យភាពជាតិខ្មែរ បូរណ ភាពទឹកដីជាតិខ្មែរ...
video

តើ​ការបាត់បង់​ទឹកដី​ខ្មែរ​រហូតមកដល់​សព្វថ្ងៃ​ថា តើមាន​កត្តា​អ្វីខ្លះ​?

របៀប​គិតគូរ​មេដឹកនាំ​ខ្មែរ​ក្នុង​ការដឹកនាំ​ជាតិ និង​របៀប​គិតគូរ​របស់​មេដឹកនាំ​យួន​ក្នុង​ការដឹកនាំ​ជាតិ។ លោក ហាស់ សាន សូម​ជូន​សេចក្តី​រាយការណ៍​ភាគ​ទី៨ ផ្តោត​លើ​ការបាត់បង់​ទឹកដី​ខ្មែរ​រហូតមកដល់​សព្វថ្ងៃ​ថា តើមាន​កត្តា​អ្វីខ្លះ។ តើ​អ្នកនយោបាយ​ខ្មែរ​រៀនសូត្រ​បានអ្វី​ខ្លះ​ពី​ព្រះ ពុទ្ធសាសនា​ដែល​ប្រដៅ​អំពី ឥទ្ធិបាទ ឬ ធម៌៤យ៉ាង​សម្រាប់​មនុស្ស៖រឿង​ខ្មែរ​ជាមួយ​អ្នកជិតខាង​នៅ​ខាងកើត និង អ្នកជិតខាង​នៅ​ខាងលិច (យួន និង សៀម​)...
video

ហេតុអ្វី​មេដឹកនាំ​ខ្មែរ​តែង​យក​មាគ៌ា​នយោបាយ​តាម​គេ ឥតមាន​គោលជំហរ​មុះមុត​ខ្លួនឯង​?

មេដឹកនាំ​ខ្មែរ​ដឹង​ថា​មេដឹកនាំ​យួន មានគំនិត​វែងឆ្ងាយ​ចង់​ត្រួតត្រា​ទឹកដី​ខ្មែរ។ ប៉ុន្តែ​មេដឹកនាំ​ខ្មែរ​មានគំនិត​ខ្វែងគ្នា ដើរខុស​ទិសដៅ​គ្នា រហូត​មាន​អ្នកខ្លះ​ហ៊ាន​តតាំង អ្នកខ្លះ​ខ្លបខ្លាច​សុំ​រស់​ជាមួយ​គេ​ទៅវិញ។ ក្នុង​ភាគ​ទី៧នេះ លោក ហាស់ សាន ពិនិត្យមើល​លក្ខណៈ​នៃ​ការ​មើល​ងាយ​ស្រុកខ្មែរ ព្រោះ​យក​មាគ៌ា​នយោបាយ​តាម​គេ ឥតមាន​គោលជំហរ​មុះមុត​ខ្លួនឯង៖ និស្សិត​ខ្មែរ​រៀន​នៅ​ម៉ុង​ប៉ឺ​លី​យេ (Montpelier​) ប្រទេស​បា រាំង មុន​ប្រទេស​កម្ពុជា​ទទួល​ឯករាជ្យ​ពី​បារាំង ដែល​ឱប ក្រសោប​មនោ​គន៍​វិជ្ជា​កុម្មុយនិស្ត បែប​ម៉ា​ក្សី​ស្ត​និយម បាន​ចងមិត្ត​ជាមួយ​និស្សិត​យួន​ពីសា​លា​ដូចគ្នា។...
video

តើ​ផ្នត់គំនិត​របស់​មេដឹកនាំ​វៀតណាម​ដែល​មាន​ចំពោះ​ខ្មែរ​ចង់បាន​អ្វី​ឲ្យ​ពិតប្រាកដ​?

ទំនាក់ទំនង​រវាង​អ្នកដឹកនាំ​ខ្មែរ និង​អ្នកដឹកនាំ​យួន ក្នុង​ប្រវត្តិ​សាស្រ្ត​គេ​សង្កេតឃើញ​ថា ខ្មែរ​ចាញ់កល ចាញ់បោក​យួន​ជានិច្ចកាល ហើយ​បើ​ខ្មែរ​មិន​នាំគ្នា​ក្រឡេក​ទៅ​សិក្សា​រឿង​អតីតកាល​ទេ នោះ​ខ្មែរ​នឹង​មិន​អាច​ដឹងរឿង​ទាំងនេះ​បាន​ឡើយ។ ក្នុង​ភាគ​ទី៦ អំពី​ផ្នត់គំនិត​អ្នកដឹកនាំ​យួន​ចំពោះ​ជនជាតិ​ខ្មែរ កំហុស​ធំ​គឺ​ត្រង់​មេដឹកនាំ​ខ្មែរ​ខ្លះ​ជួយ​ទ្រទ្រង់​មហិច្ឆតា​យួន​ដោយ​មិនដឹង​ខ្លួន៖ និស្សិត​ខ្មែរ​រៀន​នៅ​ម៉ុង​ប៉ឺ​លី​យេ (Montpelier​) ប្រទេស​បា រាំង មុន​ប្រទេស​កម្ពុជា​ទទួល​ឯករាជ្យ​ពី​បារាំង ដែល​ឱប ក្រសោប​មនោ​គន៍​វិជ្ជា​កុម្មុយនិស្ត បែប​ម៉ា​ក្សី​ស្ត​និយម...
video

របត់នយោបាយខ្មែរក្នុងទសវត្ស១៩៦០ និងរបត់នយោបាយខ្មែរបច្ចុប្បន្នហាក់មានភាពស្រដៀងគ្នា

ការស្រាវជ្រាវ​ស្វែងរក​ធាតុ​ពិត​នៃ​វិវាទ​រវាង​ខ្មែរ និង យួន រាប់​សតវត្ស​មកនេះ យើង​មិន​សំ អាង​លើ​ឯកសារ ឬសៀវភៅសរសេរ ឬ និ​យា​យតៗ​គ្នា​ពី​ប្រភព​អ្នកឈ្នះ​សង្រ្គាម​ដែល​កែ​ប្រវត្តិ​សាស្រ្ត​តម្រូវ​តាមចិត្ត​ខ្លួន​ចង់និយាយ ឬពី​អ្នក​ដែល​បាន​ទទួលផល​ប្រយោជន៍​ជាមួយ​អ្នកឈ្នះ ម្ល៉ោះហើយ​តោង​និយាយ​កាន់ជើង ទ្រ ជើង​គ្នា​ទៅវិញទៅមក​នោះ​ទេ។ យើង​បាន​និយាយ​ថា យួន​មាន​ផែនការ​វាតទី វាត​ទឹកដី​យក​ប្រទេស​ក្នុង​ឥណ្ឌូចិន កម្ពុជា និង លាវ ជា​អា ណា​និគម​ទ្រង់ទ្រាយ​ថ្មី (neo​-colonies​)...
video

អ្នកដឹកនាំយួនតែងចង់គ្របដណ្តប់ និងចាត់ចែងលើអ្នកតស៊ូខ្មែរជានិច្ច ហើយបានសំរេចទិសដៅសឹងតែរាល់សម័យ

ប៉ុន្មានសប្តាហ៍កន្លងមក យើងបានស្រាវជ្រាវ ស្រង់ព្រឹត្តិការណ៍ក្នុងប្រវត្តិសាស្រ្តមកជម្រាបមិត្តអ្នកស្តាប់និងទស្សនាកម្មវិធីផ្សាយ The Cambodia Daily អំពីរបៀបគិតគូ ឬ ផ្នត់គំនិតអ្នកដឹកនាំយួនក្នុងកិច្ចការជាប្រយោជន៍ជាតិសាសន៍របស់គេ ដូចជាការគិត ការចាត់ចែងកិច្ចការ ការ រៀបចំផែនការ ការអនុវត្តន៍ផែនការ ការប្រស្រ័យជាមួយជនជាតិនិមួយៗក្នុងដែនដីដែលគេបានយកកាន់កាប់ត្រួត ត្រារួចមកហើយ និងព្យាយាមវាតទីយកតទៅទៀត។ ជាប្រពៃណី ជាតិសាសន៍យួនគេព្យាយាម គេអំណត់ បន្តបេសកកម្មទៅមុខជានិច្ច...
video

តើប្រទេសកម្ពុជាក្នុងសតវត្សទី១៩ និង សតវត្សទី២១ ខុសគ្នាយ៉ាងណា?

យើងខ្ញុំឧស្សាហ៍ពិនិត្យមើលប្រវត្តិសាស្រ្តសរសេរ ចងក្រងដោយអ្នកនិពន្ធបស្ចិមប្រទេស អំពីទំនាក់ទំនងរវាងជនជាតិខ្មែរ និង ជនជាតិយួន ឬ គិញ ព្រោះថាអ្នកសរសេរមិនសូវមានផលប្រយោជន៍អ្វីក្នុងតំបន់ឥណ្ឌូចិន ក្រៅតែពីចងក្រងប្រវត្តិសាស្រ្តពិភពលោកសម្រាប់ការរៀនសូត្ររបស់មនុស្សជាតិ។ យើងខ្ញុំមិនស្រង់ប្រភពពីអ្នកនិពន្ធសៀវភៅប្រវត្តិសាស្រ្តរវាង ខ្មែរ−យួន ព្រោះតែភាគីពាក់ព័ន្ធជាជនជាតិខ្មែរ និង ជនជាតិយួន មានផលប្រយោជន៍នឹងគ្នាច្រើន ទាំងខាងនយោបាយ ខាងយោធា ការទូត សេដ្ឋកិច្ច និង...
video

តើអ្នកដឹកនាំប្រទេសយៀកណាម គ្រប់ជំនាន់មានគំនិតបែបណាចំពោះជនជាតិ និងអ្នកដឹកនាំខ្មែរ?

ក្នុងប្រវត្តិសាស្រ្ត បើមានហេតុការណ៍ពិតណាមួយកើតឡើង គេតែងតែព្យាយាមកត់ត្រាទុក រក្សាទុក និង បន្តស្រាវជ្រាវរកមូលហេតុ ដែលបង្កឲ្យមានហេតុការណ៍កើតឡើងមាននោះ ជាបន្តទៅទៀតដើម្បីឲ្យដឹងការណ៍ពិតកាន់តែច្រើនថែមទៀត។ ការបន្តការសិក្សា ស្រាវជ្រាវតទៅទៀតរកហេតុផលក្នុងរឿងព្រឹត្តិការណ៍អ្វីមួយ គឺដើម្បីបញ្ចៀសការជជែក ប្រកែកគ្នា ឈ្លោះគ្នានោះឯង។ ក្នុងប្រវត្តិសាស្រ្តរឿងយួន និង ខ្មែរ និង ចាម វាជារឿងពិតរវាងប្រជាជាតិទាំងពីរទាំងបីនេះរាប់រយឆ្នាំមកហើយព្រោះជនជាតិទាំងនេះ...
video

តើ​សហព័ន្ធ​ឥណ្ឌូចិន​មាន​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​របៀបណា​ខ្លះ​?

បើ​ពិនិត្យមើល​ស្រុក​លាវ​វិញ រដ្ឋអំណាច​ក្រុង​វៀង​ចាន់ ស្ថិត​ក្រោម​ក្រញាំ​ក្រុង​ហា ណូយ​រហូត​តាំងពី​ឆ្នាំ១៩៧៥មក ព្រោះតែ​ទំនាក់​ល្អ​រវាង​មេដឹកនាំ ប៉ា​ថេ​តឡាវ និង មេដឹកនាំ​យួន​កុម្មុយនិស្ត។ ក្រុម​ជំនាញការ​យួន ហៅថា ឌ័ន​−៩៥៩ មាន​វត្តមាន​នៅ​ស្រុក​លាវ​តាំងពី​មុន​ឆ្នាំ១៩៧៥។ទំនាក់ទំនង​ល្អ​លាវ និង យួន ទី១ស្ថិត​ត្រង់​អ្នកដឹកនាំ​លាវ​ជាច្រើន​រៀន​នៅ​ស្រុក​យួន ចេះ​ភាសា​យួន​ស្ទាត់​; ទី២ អ្នកអង្គម្ចាស់ សុ​ផា​នុ​វង្ស ប្រមុខរដ្ឋ និង ឧបនាយក​រដ្ឋមន្រ្តី...

MEDIA FEEDS

Popular

video

អគ្គនាយកគយ នឹងលក់រថយន្ត និងទំនិញអត់ពន្ធដែលមន្ត្រីគយចាប់បានដើម្បីប្រមូលថវិកាជាតិ បើម្ចាស់មិនចូលខ្លួនមកបង់ពន្ធទាន់ពេលទេ

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហៅកាត់ (អគរ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ គឺជាថ្ងៃឱសានវាទ នៃសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចេញសេចក្តីជូនដំណឹងអំពាវនាវដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញដែលត្រូវមន្ត្រីគយ ចាប់បានឲ្យប្រញាប់ចូលខ្លួនមកបំពេញបែបបទបង់ពន្ធអាករ និងពិន័យតាមច្បាប់ ឲ្យបានទាន់ពេលកំណត់។ សេចក្តីជូនដំណឹង...