អ្នកច្បាប់នៅកម្ពុជាថា មានអ្នកនយោបាយទុច្ចរិតខ្លះ ចង់បោកប្រាស ទាញទម្លាក់ប្រជាប្រិយភាពលោកកឹម សុខា
អ្នកជំនាញផ្នែកច្បាប់ លើកឡើងថា មានអ្នកនយោបាយទុច្ចរិតខ្លះ ចង់បោកប្រាស និងទាញទម្លាក់ប្រជាប្រិយភាពរបស់លោក កឹម សុខា ទោះបីជាពួកគេដឹងច្បាស់ថា លោក កឹម សុខា បច្ចុប្បន្ននេះ កំពុងជាប់បម្រាម តុលាការក៏ដោយ។
សហមេធាវីកាពារក្តីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺ...
លោក សម រង្ស៊ី ថា ញត្តិសភាអឺរ៉ុបជុំរុញរដ្ឋាភិបាលក្រុងភ្នំពេញលុបចោលសាលក្រមតុលាការលើមន្ត្រីបក្សសង្គ្រោះជាតិជាបន្ទាន់
អតីតប្រធានគណបក្សសង្គ្រោជាតិ លោក សម រង្ស៊ី អះអាងថា ញត្តិរបស់សភាអឺរ៉ុបស្តីពីកម្ពុជាបានអនុម័តហើយ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។ លោកថា ញ្ញត្តិនោះ តម្រូវឲ្យរដ្ឋាភិបាលក្រុងភ្នំពេញលុបចោលជាបន្ទាន់នូវសាលក្រមតុលាការក្រុងភ្នំពេញ ដែលសម្រេចផ្តន្ទាទោសទៅលើលោក សម រង្ស៊ី និង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៨រូបផ្សេងទៀត ដោយថាមានលក្ខណៈនយោបាយ។
លោក មាជ សុវណ្ណារ៉ាថា អ្នកនយោបាយប្រឆាំងត្រូវតែមានចក្ខុវិស័យនយោបាយច្បាស់លាស់ ដើម្បីបញ្ជៀសការធ្វើអត្ថឃាតនយោបាយរបស់ខ្លួន
មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា លើកឡើងថា អ្នកនយោបាយប្រឆាំងដើម្បីប្រទេសជាតិ និងប្រជាជន ពិតប្រាកដ ត្រូវតែមានចក្ខុវិស័យ និងបេសកកម្មនយោបាយច្បាស់លាស់ ប្រកបទៅដោយយុទ្ធសាស្ត្រឲ្យបានត្រឹមត្រូវ ជៀសវាងការធ្វើអត្តឃាតនយោបាយដោយខ្លួនឯង។
លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១...
សហមេធាវីមេបក្សប្រឆាំងថា លោកកឹមសុខាបានគិតគូពីសុខពលរដ្ឋយ៉ាងខ្លាំងក្នុងស្ថានភាពកូវីដ១៩
សហមេធាវីការពារក្តីប្រធានបក្សប្រឆាំង អះអាងថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទោះមិនទាន់មានសេរីភាពពេញលេញក៏ដោយ ក៏លោកនៅតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។
មេធាវីប្រធានគណបក្សសង្គ្រោះជាតិមួយរូប គឺលោក ចាន់ ចេន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះថា ទោះបីជា មិនទាន់មានសិទ្ធិសេរីភាពពេញលេញក៏ដោយ ។...
អ្នកវិភាគ ហៅរដ្ឋាភិបាលកម្ពុជា ថា ជារដ្ឋាភិបាល ដែលមានតែសំបកខ្លួន
ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុក និងជាអ្នកវិភាគនយោបាយ អះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងស្ថិតក្នុងស្ថានការណ៍ទល់ផ្អក ព្រោះជារដ្ឋាភិបាលទំនងជាមានតែគ្រោងឆ្អឹង និងសល់តែសំបកខ្លួន ខណៈថវិការជាតិបានរលាយហិនហោចស្ទើរគ្មានសល់។
អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះថា...
លោក សម រង្ស៊ី អះអាងថាលោកគ្មានគំនិតណាមួយក្បត់ជាតិនោះឡើយ
អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី អះអាងថា លោក គ្មានគំនិតណាមួយក្បត់ជាតិ ឬលួចជាតិដ៏កម្សត់នេះឡើយ។
សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ៩ខែមីនា លោក សម រង្ស៊ី លើកឡើងថា រយៈពេល២០ឆ្នាំកន្លងទៅនេះ លោកត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសសរុប៤៧ឆ្នាំ ដោយចោទប្រកាន់ក្នុងនាមលោកជាមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។
គណបក្ស GDP ថា កម្ពុជាពិតជាត្រូវការរដ្ឋាភិបាលដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាកំពុងកើតមាន
គណបក្សក្រៅរដ្ឋាភិបាល ព្រមានថា កម្ពុជាពិតជាត្រូវការរដ្ឋាភិបាលដែលមានសមត្ថភាពគ្រប់គ្រាន់អាចការពារ និងដោះស្រាយវិបត្តិជំងឺកូវីដ១៩ ព្រមទាំងសង្គ្រោះ និងស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ពួកគេថា រដ្ឋាភិបាលមួយដែលមានសមត្ថកិច្ចពេញលេញ គឺអាចបញ្ជៀសភាពគ្មានការងារដល់ពលរដ្ឋ និងការបាត់បង់ប្រាក់ចំណូលច្រើនជាងនេះ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលហៅកាត់ថា GDP បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះថា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងសហគមន៍ រដ្ឋាភិបាល ...
កម្ពុជាប្រកាសត្រៀមខ្លួនជួយជំរុញឱ្យស្ថានភាពនៅប្រទេសភូមាវិលទៅរកប្រក្រតីភាពស្របតាមគោលការណ៍អាស៊ាន
កម្ពុជា បានប្រកាសត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋជាសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយជំរុញឱ្យប្រទេសភូមា វិលទៅរកភាពប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទី និងទម្រង់ណាមួយ ក៏ដោយ ជាពិសេសទម្រង់ដែលស្របតាមគោលការណ៍អាស៊ាន។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បញ្ជាក់ថា ក្នុងអន្តរាគមន៍របស់ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃ រដ្ឋមន្ត្រីការបរទេសអាស៊ាន...
សង្គមស៊ីវិលថា សិទ្ធិនារីនៅកម្ពុជាមិនទាន់អនុវត្តបានទូលំទូលាយនៅឡើយ
មន្ត្រីសិទ្ធិក្នុងស្រុករិះគន់ថា សិទ្ធស្រ្តីនៅកម្ពុជាមិនទាន់ត្រូវបានអនុវត្តឲ្យបានទូលំទូលាយនៅឡើយទេ ទោះមានការចង បដា នៅថ្ងៃ ទិវាសិទ្ធនារីអន្តរជាតិ ៨មីនា តាមក្រសួងស្ថាប័ននានារបស់រដ្ឋាភិបាលច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ។
មន្ត្រីជាន់ខ្ពស់ការពារសិទ្ធិមនុស្សរបស់សមាគមអាដហុក លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ទោះស្ថិតក្នុងព្រឹត្តិការណ៍កូវីដ១៩យ៉ាងណាក៏ដោយ ក៏អង្គការសង្គមស៊ីវិលព្យាយាមប្រារព្ធទិវាសិទ្ធនារីអន្តរជាតិ...
អ្នកវិភាគថា រដ្ឋាភិបាលគួរតែធ្វើឲ្យចេញជាសកម្មភាពជាក់នូវទិវាជាតិអំណានរបស់កម្ពុជា ១១ មីនា
អ្នកឃ្លាំមើលសង្គម លើកឡើងថា រដ្ឋាភិបាលគួរនាំគ្នាធ្វើសកម្មភាពជាក់ស្តែងដើម្បីធ្វើឲ្យទិវាជាតិអំណាន ថ្ងៃទី១១ ខែមិនា មានន័យកាន់តែស៊ីជម្រៅ និងមានប្រយោជន៍ពិតប្រាកដដល់ប្រជាជនកម្ពុជា។
ការអះអាងនេះធ្វើឡើងមុនថ្ងៃ ទិវាជាតិអំណាន លើកទី៦ ដែលនឹងខិតចូលមកដល់ គឺនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះ ដែលជាទិវាមួយជុំរុញឲ្យពលរដ្ឋខ្មែរ មានទម្លាប់អានឲ្យបានកាន់តែច្រើន។















