តៃវ៉ាន់ធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ទំនងបង្ហាញប្រាប់ចិនអំពីការប្រុងប្រៀបសង្គ្រាម
សមយុទ្ធដែលមានគោលបំណងដើម្បីទប់ទល់សង្រ្គាម ជាមួយមហាយក្សចិន បានកំពុងកើតឡើងហើយនៅលើទឹកដីកោះតៃវ៉ាន់។ សាព័ត៌មាន Aljazeera កាលពីថ្ងៃទី១៩ មករា បានឲ្យដឹងថាសមយុទ្ធនេះ តៃវ៉ាន់បានប្រើប្រាស់រថក្រោះកាំភ្លើងត្បាល់ និងអាវុធធុនតូចគ្រប់ធុន។ សមយុទ្ធនេះមានគោលបំណងដើម្បីទប់ទល់នឹងសង្រ្គាមវាយលុក ពីប្រទេសចិនដែលចេះតែបង្កើនការគំរាមកំហែង ទាមទារយកកោះតៃវ៉ាន់ តាមរយៈការសកម្មភាពយោធា នៃកងទ័ពទ័ពជើងទឹកចិន។
ជនជាតិដើមភាគតិចម្នាក់ចាត់ទុកការសម្រេចរបស់តុលាការខេត្តមណ្ឌលគិរីឱ្យចាញ់ក្តីក្នុងសំណុំរឿងបរិហាកេរ្តិ៍ ថាជារឿងអយុត្តិធម៌
ជនជាតិដើមភាគតិចម្នាក់ដែលសកម្មក្នុងការការពារព្រៃឈើចាត់ទុកការសម្រេចសេចក្ដីរបស់តុលាការខេត្តមណ្ឌលគិរី ថាជារឿងអយុត្តិធម៌។ ការអះអាងនេះ ស្របពេលតុលាការខេត្តនេះបានសម្រេចឱ្យលោកចាញ់ក្តីដើមបណ្តឹង ហើយត្រូវបង់ប្រាក់ចំនួន៤០ លានរៀល ទៅអភិបាលស្រុកអូររាំងដែលជាដើមបណ្តឹង និងបង់ប្រាក់ពិន័យចូលរដ្ឋចំនួន ៤ លានរៀល ក្រោមបទចោទប្រកាន់បរិហាកេរ្ត៍។ តំណាងជនជាតិភាគតិចពូនងលោក គ្រើង តុលា ត្រូវបានអភិបាលស្រុកអូររាំង លោក សៀក មុន្នី ប្ដឹងពីបទបរិហាកេរ្ត៍ ...
មន្ត្រីជាន់ខ្ពស់នៃក្រសួងចំនួនពីរ ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺជុំវិញសំណុំរឿងឆបោក
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅមន្ត្រីជាន់ខ្ពស់ពីររូប ដោយមួយរូបនៅទីស្តីការគណៈរដ្ឋមន្ត្រី និងមួយរូបទៀតនៅក្រសួងយុត្តិធម៌ ឱ្យចូលខ្លួនទៅបំភ្លឺនៅចុងខែមករា និងដើមខែកុម្ភៈខាងមុខនេះ ពាក់ព័ន្ធនឹងសំណុំរឿងឆបោក។ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ឌុច សុខសារិន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ បានចេញដីកាពីរដាច់ឡែកពីគ្នា បង្គាប់ឱ្យអនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ឆែម ពេត...
ADB ព្រមានថា កម្មការិនីរោងចក្រកាត់ដេរនៅកម្ពុជា៨១% នឹងរងផលប៉ះពាល់ដោយសារបដិវត្តន៍ឧស្សាហ៍កម្មទី៤
ធនាគារអភិវឌ្ឍន៍អាស៊ី ឬ ADB ព្រមានថា កម្មការិនីរោងចក្រកាត់ដេរនៅកម្ពុជា ៨១% នឹងរងផលប៉ះពាល់ ប្រសិនមិនមានការអភិវឌ្ឍន៍ជំនាញដល់ពួកគាត់ឲ្យទាន់ពេល ស្របតាមដំណើការបដិវត្តន៍ឧស្សាហកម្មលើកទី៤ ទេនោះ។ របាយការណ៍មួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលចេញផ្សាយនៅថ្ងៃទី ២០ មករាឆ្នាំ២០២១នេះ បង្ហាញថា ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងទេសចរណ៍នៅកម្ពុជាជាផ្នែកមួយដ៏សំខាន់សម្រាប់កំណើនការងារ ភាពប្រកួតប្រជែងអន្តរជាតិ និងឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មលើកទី៤ផងដែរ ។
អ្នកវិភាគយោបាយថា ការដើរសុំវ៉ាក់សាំងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា គឺជាយុទ្ធសាស្ត្របំប៉ោងសភាពការណ៍
អ្នកឃ្លាំមើលសង្គម ប្រិតកម្មថា ការដើសុំវ៉ាក់សាំង ពីប្រទេសនេះ ឬប្រទេសនោះ របស់លោក ហ៊ុន សែន គ្រាន់តែជានយោបាយពង្រីកព្រឹត្តិការណ៍ឲ្យធំ និងឲ្យឮសូរខ្ទរខ្ទារ ដើម្បីបិទបាំងចំនុចខ្សោយរបស់ខ្លួនប៉ុណ្ណោះ។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia...
អាណាព្យាបាលនៅខេត្តព្រះសីហនុ បន្តព្រួយបារម្ភ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងចោររឆក់
អាណាព្យាបាលរស់នៅខេត្តព្រះសីហនុ បន្តព្រួយបារម្ភអំពីបទល្មើសគ្រឿងញៀន និងចោរឆក់ ដែលបានធ្វើសកម្មភាពរាល់ថ្ងៃ នៅក្នុងមូលខេត្តព្រះសីហនុ។ ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋ ក៏ដូចអាណាព្យាបាលរស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់ លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជាពិសេស លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយដាក់បទបញ្ជាទៅ...
រដ្ឋាភិបាលថៃអំពាវនាវសុំកុំមានការប្រជុំនយោបាយ ខណៈតុលាការបញ្ឆេះការឈឺចាប់ថែមទៀត
រលកបាតុកម្មនៅក្រុងបាងកក ត្បិត ស្ថិតក្នុងសភាពស្ងប់ស្ងាត់ក៏ពិតមែន តែមិនប្រាកដថា ស្ងប់ស្ងាត់ជារៀងរហូតនោះទេ។ ក្រុមបាតុករដែលជាក្រុមចលនានិស្សិត បានដាក់ផែនការរួចហើយ ថា នឹងបន្តធ្វើបាតុកម្ម ឡើងវិញ ដែលជាគាបសង្កត់ ទៅលើរដ្ឋាភិបាល លោកប្រយុទ្ធចាន់អូចា ឲ្យកែទម្រង់ស្ថាប័នរាជវាំង ដោយកាត់បន្ថយអំណាចរបស់ ព្រះមហាក្សត្រពាក់ព័ន្ធនឹងវិស័យកងទ័ព និងគាបសង្កត់អោយ លោកបា្រយុទ្ធនាលែងពីតំណែង ដោយបាតុករចោទថា អតីតមេរដ្ឋប្រហាររូបនេះ បន្តកាន់តំណែងនាយករដ្ឋមន្ត្រី ដោយសារតែស្ថាប័នព្រឹទ្ធសភាលើកបន្តុប។
ទ្រង់ នរោត្តម រណឫទ្ធិ នឹងយាងមកកាន់តំណែងជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ឡើងវិញ
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នឹងយាងមកកាន់តំណែងជាព្រះប្រធានគណបក្សរាជានិយមនេះឡើងវិញ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីព្រះអង្គបានបាត់ព្រះភ័ក្ត្រពីឆាកនយោបាយយ៉ាងយូរ ដោយត្រូវទៅសម្រាកព្យាបាលព្រះកាយនៅក្រៅប្រទេស ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះអនុប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ហេង ចាន់ថា បញ្ជាក់ថា សព្វថ្ងៃនេះ សម្ដេចក្រុមព្រះ នរោត្តម...
លោក ស ខេង នៅតែអះអាងថាគ្រឿងញៀនជាបញ្ហាដ៏ធំសម្រាប់ ...
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេង នៅតែបង្ហាញក្តីកង្វល់ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ដោយលោកថាបញ្ហានេះនៅតែជាបញ្ហាដ៏ធំនៅកម្ពុជា។ ថ្លែងក្នុងឱកាស ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ដ្រី ២០១៩-២០២៣» ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងមហាផ្ទៃលោក ស ខេង មានប្រសាសន៍ថា ការបង្ក្រាបគ្រឿងញៀន...
ក្រសួងធនធានទឹក អំពាវនាវឱ្យពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់
ដូចគ្នាទៅនឹងបណ្តាឆ្នាំមុនៗដែល នៅឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ពលរដ្ឋ ឱ្យបន្តរក្សានិងប្រើប្រាស់ទឹកដោយសន្សំសំចៃ ព្រោះឆ្នាំនេះបញ្ហាទឹកនឹងប្រឈមដូចឆ្នាំកន្លងទៅ។ សេចក្តីជូនដំណឹងរបស់ក្រសួង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ បានលើកឡើងថា ផ្អែកតាមការវាយតម្លៃពីអន្តរជាតិ និងក្នុងតំបន់ បង្ហាញថា កម្ពុជានឹងទទួលរងឥទ្ធិពលពីបាតុភូត អែនសូ (ENSO) ស្របពេលកម្ពុជាកំពុងរងបាតុភូតធម្មជាតិ២...