33 C
Phnom Penh

CATEGORY

នយោបាយ

លោក ហ៊ុន សែន៖ ច្បាប់​និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​រដ្ឋ​ត្រូវ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត

លោក ហ៊ុន សែន អះអាង​ថា រដ្ឋធម្មនុញ្ញ​គឺជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ច្បាប់ និង​សេចក្តី​សម្រេច​ទាំងឡាយ​នៃ​ស្ថាប័ន​នានា​របស់​រដ្ឋ ត្រូវតែ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ជាដាច់ខាត។ បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក កាលពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១ ថា...

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្ដូរ​ឈ្មោះ​ទៅ​ជា​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​វិញ

ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ សម្រេច​ផ្លាស់ប្ដូរ​ឈ្មោះ​របស់​ខ្លួន​ពី​ចលនា​និស្សិត SMD ទៅ​ជា​ចលនា​ពលរដ្ឋ PMD វិញ។

សកម្មជន៖ ជំនួប​រវាង​ប្រធាន​បក្ស​ប្រឆាំង​និង​មន្ត្រី​ទូត​អាល្លឺម៉ង់ បង្ហាញ​ពី​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ

សកម្មជន​បក្ស​ប្រឆាំង ថា​ជំនួប​រវាង​ប្រធាន​បក្ស​ប្រឆាំង​និង​មន្ត្រី​ទូត​អាល្លឺម៉ង់ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ

មន្ត្រី​បក្ស​ប្រឆាំង៖ មេដឹកនាំ​បក្ស​កាន់​អំណាច​ត្រូវតែ​ជា​អ្នក​ចាប់ផ្តើម​មុនគេ​ដើម្បី​បោះ​ជំហាន​ទៅ​រក​វប្បធម៌​សន្ទនា​ឡើងវិញ

មន្ត្រី​បក្ស​ប្រឆាំង​បាន​លើកឡើង​ថា លោក ហ៊ុន សែន ត្រូវតែ​ជា​អ្នក​ចាប់ផ្តើម​មុនគេ​ក្នុង​ការ​បោះ​ជំហាន​ទៅ​រក​វប្បធម៌​សន្ទនា​ឡើងវិញ ដោយសារ​លោក ហ៊ុន សែន ជា​អ្នក​មាន​ឥទ្ធិពល និង​មាន​អំណាច​ពេញ​ដៃ។ ដូច្នេះ ការ​ចាប់ផ្តើម​របស់​លោក​នឹង​បង្ហាញ​ពី​គំរូ​មេដឹកនាំ​ល្អ​របស់​កម្ពុជា ឆ្ពោះ​ទៅ​រក​ការ​ផ្សះផ្សា បង្រួបបង្រួម...

លោក ហ៊ុន សែន ប្ដេជ្ញា​រក្សា​នូវ​សន្តិភាព​ជូន​កម្ពុជា​ឲ្យខាងតែ​បាន​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ

លោក ហ៊ុន សែន ប្ដេជ្ញា​ថា​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ លោក​នឹង​រក្សា​នូវ​សន្តិភាព និង​ស្ថិរភាព​ដែល​កម្ពុជា​ទទួល​បាន​ដោយ​លំបាក​ឱ្យ​បាន​ជាដាច់ខាត ដើម្បី​ធានា​នូវ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ប្រកប​ដោយ​ចីរភាព។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ពី​ជំហរ​របស់​កម្ពុជា​នៅ​ក្នុង​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ ២១ កញ្ញា ឆ្នាំ​២០២១ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ថា កម្ពុជា​បាន​ខិតខំ​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​ប្រទេស​មួយ​ដែល​អាច​ចូលរួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​បុព្វហេតុ​សន្តិភាព​ពិភពលោក ក្រោយ​កម្ពុជា​ឆ្លងកាត់​នូវ​វិបត្តិ​ភ្លើង​សង្គ្រាម​អស់​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក។ បុរស​ខ្លាំង​ដែល​តែង​គំរាម​ចាប់​ពលរដ្ឋ​ខ្លួនឯង...

អ្នក​ឃ្លាំមើល៖ ករណី​ផ្សេង​ស្រដៀង​គ្នា​នឹង​ករណី​បណ្ឌិត សេង សារី ក៏​អាច​មាន​ការ​ភ័ន្ត​ច្រឡំ​ដែរ

អ្នក​ឃ្លាំមើល​សង្គម​បាន​សរសេរ​ព្រោងព្រាត​ជុំវិញ​ពី​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន ឱ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន​បណ្ឌិត សេង សារី ថា​ករណី​ផ្សេង​ដទៃ​ទៀត​ក៏​អាច​មាន​ការ​ភ័ន្តច្រឡំ​ដូចគ្នា​ដែរ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ឈ្វេងយល់​ពី​គោលបំណង​ពិត​របស់​ជនរងគ្រោះ​ទាំងនោះ ដើម្បី​ធានា​បាន​នូវ​ភាព​ត្រឹមត្រូវ​នៃ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា។ បណ្ឌិត បញ្ញវន្ត អ្នកវិភាគ ក្រុម​អ្នក​សង្កេតការណ៍ និង​មន្ត្រី​គណបក្ស​នយោបាយ បាន​បញ្ចេញ​មតិ​យោបល់​ជា​លក្ខណៈ​សុទិដ្ឋិនិយម​ខ្លះ...

អ្នកវិភាគ៖ មេដឹកនាំ​ខ្មែរ​គួរតែ​ប្រើ​ភ្នែក​និង​ដៃ​ទិព្វ​រាប់​ពាន់​ដែល​មាន​ដើម្បី​តាមដាន​មន្ត្រី​ខិលខូច​ជាជាង​គាបសង្កត់​ពលរដ្ឋ

អ្នក​ឃ្លាំមើល​សង្គម​ប្រតិកម្ម​ថា មេដឹកនាំ​ខ្មែរ​គួរតែ​ប្រើ​ភ្នែក​ទិព្វ និង​ដៃ​ទិព្វ​រាប់​ពាន់​ដែល​ខ្លួន​មាន តាមដាន​មន្ត្រី​ខិលខូច​ដែល​ធ្វើ​បាប​ពលរដ្ឋ ជាជាង​ការ​ប្រើ​ភ្នែក និង​ដៃ​ទិព្វ​រាប់​ពាន់​ទាំងនោះ​ទៅ​គាបសង្កត់​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ដែល​បាន​ចូលរួម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច និង​សង្គម ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នា​ពេល​កន្លងមក។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី...

លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​តុលាការ​ពិចារណា​បញ្ឈប់​ដីកា​ចាប់​ខ្លួន​បណ្ឌិត សេង សារី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ស្ថាប័ន​តុលាការ ពិនិត្យ និង​ពិចារណា​ឡើងវិញ​ក្នុង​ការ​បញ្ឈប់​ដីកា​ចាប់​ខ្លួន​បណ្ឌិត សេង សារី ចំពោះ​ការ​វិភាគ​របស់​លោក​ដែល​បាន​រង​ការ​ចោទប្រកាន់​ថា មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​នា​ពេល​កន្លងមក។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook...

មេដឹកនាំ​កម្ពុជា៖ អ្នក​នយោបាយ​ដែល​ល្ងង់​ហើយ​ស្រួល​ប្រើ​បំផុត គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅ ៥០%​បូក​១

លោក ហ៊ុន សែន ចំអក​ថា អ្នក​នយោបាយ​ដែល​ល្ងង់ ហើយ​ស្រួល​ប្រើ​បំផុត​នោះ គឺ​អ្នក​ដែល​បាន​ជួយ​កែ​រដ្ឋធម្មនុញ្ញ​ពី ២​ភាគ​៣ ទៅជា ៥០​ភាគរយ​បូក​១ ព្រោះថា​លោក​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​ធ្វើជា​នាយករដ្ឋមន្ត្រី​ដែល​បង្កើត​ឡើង​ដោយ​រូបមន្ត ២​ភាគ​៣។ លោក ហ៊ុន សែន...

លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​អ្នកវិភាគ​នយោបាយ​ម្នាក់​ទាក់ទង​នឹង​ការ​គាំទ្រ​រដ្ឋាភិបាល​ក្រៅ​ប្រទេស

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាម​តាម​ចាប់​ខ្លួន​អ្នកវិភាគ​នយោបាយ​សង្គម​ម្នាក់​ទាក់ទង​ទៅ​នឹង​ការ​គាំទ្រ​រដ្ឋាភិបាល​ក្រៅ​ប្រទេស ថា​សូម​កុំ​គិត​ថា​រដ្ឋាភិបាល​របស់​លោក​មិន​ហ៊ាន​វ៉ៃ​ខ្នោះ​រូបគេ​ឱ្យ​សោះ ទោះ​ពាក់កណ្តាល​អាធ្រាត្រ​ក៏​សមត្ថកិច្ច​អាច​អនុវត្ត​ការ​ចាប់​ខ្លួន​នេះ​បាន​ដែរ។ លោក ហ៊ុន សែន គំរាម​ចាប់​ខ្លួន​បែប​នេះ ទំនង​ជា​សំដៅ​ដល់​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត សេង សារី ដែល​ធ្លាប់​បាន​លើកឡើង​ពី​លក្ខខណ្ឌ...

ព័ត៌មានថ្មីៗ