ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
28
C
Phnom Penh
Facebook
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
កម្មករ
ព័ត៌មានជាតិ
តំណាង ADIDAS ជំរុញឱ្យកម្ពុជាស៊ើបអង្កេតការចាប់ខ្លួនថ្នាក់ដឹកនាំសហជីពខេនស្ព័តស៊ូ
ឌឹ ខេមបូឌា ដេលី
-
June 18, 2022
តំណាងក្រុមហ៊ុនសម្លៀកបំពាក់បរទេស ADIDAS ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតលើសកម្មភាពរបស់អាជ្ញាធរខ្មែរដែលបានចាប់ខ្លួនថ្នាក់ដឹកនាំសហជីព អំឡុងពេលមានវិវាទរវាងកម្មករ និងក្រុមហ៊ុន ខេន ស្ព័ត ស៊ូ (Can Sports Shoes) ដើម្បីការពារកុំឱ្យមានហេតុការណ៍នេះកើតឡើងបន្តទៀតនៅពេលក្រោយ។ តំណាងក្រុមហ៊ុនសម្លៀកបំពាក់បរទេស ADIDAS លោក វីល្លៀម អាឌឺសាន់ បានផ្ញើលិខិតទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២...
ព័ត៌មានជាតិ
ក្រសួងការងារថាក្រុមហ៊ុនណាហ្គាវើលដ៍ច្រានចោលសំណើរបស់កម្មករនិយោជិត
ឌឹ ខេមបូឌា ដេលី
-
June 10, 2022
ក្រសួងការងារកម្ពុជា អះអាងថា ការចរចារកដំណោះស្រាយវិវាទរវាងកម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) និងថៅកែក្រុមហ៊ុន មិនទាន់អាចឈានទៅរកការបញ្ចប់បាននៅឡើយទេ ខណៈភាគីខាងក្រុមហ៊ុនបានច្រានចោលសំណើទាំងស្រុងរបស់កម្មករនិយោជិត។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងនៃការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ថា ខាងក្រុមសហជីព និងតំណាងភាគីកម្មករនិយោជិត បានសំណូមពរឱ្យក្រុមហ៊ុនទទួលយកកម្មករនិយោជិតដែលខ្លួនបានបញ្ឈប់ជិត ២០០នាក់ចូលធ្វើការងារវិញ ដោយដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារដែលស្ម័គ្រចិត្តលាឈប់ជំនួសប្រហែលជា ៣០០នាក់។ ជាងនេះទៀត ខាងក្រុមសហជីព និងតំណាងភាគីកម្មករនិយោជិតទាំងនោះ ក៏ស្នើសុំឱ្យក្រុមហ៊ុនទម្លាក់ចោលរាល់បទចោទទាំងអស់លើថ្នាក់ដឹកនាំសហជីព និងសមាជិកដែលត្រូវបានចោទប្រកាន់...
ព័ត៌មានជាតិ
ក្រសួងការងារដាក់កំហិតឱ្យម្ចាស់រោងចក្រអនុវត្តលក្ខខណ្ឌទូទៅនៃការងារសម្រាប់កម្មករ
ឌឹ ខេមបូឌា ដេលី
-
June 1, 2022
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃប្រទេសកម្ពុជា បានចេញលិខិតដាក់កំហិតមួយកាលពីថ្ងៃទី២៧ ខែឧសភា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣១ ឧសភា ដោយកម្រិតឱ្យម្ចាស់រោងចក្រសហគ្រាសផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ឲ្យអនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ស្តីអំពីការងារ អនុវត្តលក្ខខណ្ឌទូទៅនៃការងារឱ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាននៃប្រទេសកម្ពុជា ក្នុងនោះ រោងចក្រសហគ្រាសត្រូវតែរៀបចំបទបញ្ជាផ្ទៃក្នុង និងផ្សព្វផ្សាយក្នុងរោងចក្រសហគ្រាសរបស់ខ្លួនឱ្យបានត្រឹមត្រូវជូនដល់កម្មករនិយោជិតទាំងអស់។ ក្រសួងការងារ អះអាងថា រោងចក្រសហគ្រាសត្រូវតែផ្តល់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសាកល្បងការងារ និងកម្មករនិយោជិតពេញសិទ្ធិ រួមទាំងប្រាក់រំឭកបំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ ជូនកម្មករនិយោជិតទាំងនោះឱ្យបានត្រឹមត្រូវជាទីបំផុត។ ប្រភពដដែលបញ្ជាក់ថា ក្រៅពីរៀបចំប្រាក់ឈ្នួលសម្រាប់កម្មករនិយោជិត រោងចក្រសហគ្រាសក៏ត្រូវចុះបញ្ជិកាកម្មករនិយោជិតនៅបេឡាជាតិផ្នែកសន្តិសុខសង្គម ព្រមទាំងត្រូវបង់វិភាគទានឱ្យពួកគេផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពផងដែរ។...
ច្បាប់
កម្មកររោងចក្រពីរនាំគ្នាដើរហែក្បួនដើម្បីជំរុញឱ្យក្រសួងការងារដោះស្រាយវិវាទការងារ
ឌឹ ខេមបូឌា ដេលី
-
June 1, 2022
កម្មករកម្មការិនីបម្រើការងារក្នុងរោងចក្រ ឃែនធើរេន អីភែរឹល ខេ និងរោងចក្រ ខ្វលីធី តេក្សស្ទីល (QUALITY TEXTILES) ដែលមានថៅកែតែមួយជាជនជាតិម៉ាឡេស៊ី នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំគ្នាដើរថ្មើរជើងយកញត្តិទៅដាក់នៅក្រសួងការងារ ដើម្បីជំរុញឱ្យមានការដោះស្រាយវិវាទការងារ ក្រោយថៅកែបិទទ្វាររោងចក្រមិនទូទាត់សំណងតាមផ្លូវច្បាប់។ ការដើរហែក្បួនរបស់កម្មករកម្មការិនីប្រហែល ២០០នាក់ដែលបម្រើការងារនៅរោចក្រ ឃែនធើរេន នៅថ្ងៃអង្គារ នេះ បានធ្វើឡើងក្រោយថៅកែបិទទ្វាររោងចក្រដោយមិនបានដោះស្រាយសំណងតាមផ្លូវច្បាប់ដល់ពួកគេ។ កម្មករផ្នែកជាងម៉ាស៊ីនដេរនៅ ឃែនធើរេន លោក ឈិម ឃន...
ព័ត៌មានជាតិ
ក្រុមកូដករណាហ្គាវើលដ៍ជាង១០០នាក់ត្រូវសមត្ថកិច្ចបង្ក្រាបដោយប្រើអំពើហិង្សា
ឌឹ ខេមបូឌា ដេលី
-
May 13, 2022
ក្រុមកូដករនៃបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាបដោយការប្រើអំពើហិង្សា និងចាប់ដាក់ចូលទៅក្នុងរថយន្តក្រុងទាំងបង្ខំ ដើម្បីបំបិទការទាមទាររបស់កូដករទាំងនោះក្នុងការរកដំណោះស្រាយពីសំណាក់ក្រុមហ៊ុន ដែលបានរំលោភសិទ្ធិរបស់ពួកគេនាពេលកន្លងមក។ ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលភាគច្រើនជាស្ត្រី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានបន្តធ្វើការជួបជុំធ្វើកូដកម្មដោយសន្តិវិធីនៅទីតាំងចំណុចច្រមុះជ្រូក សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្បែរនាគបាញ់ទឹក ដើម្បីទាមទាររកដំណោះស្រាយពីក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានអូសបន្លាយអស់ពេលជាង ៤ខែកន្លះមកនេះ ប៉ុន្តែត្រូវអាជ្ញាធរក្រុងភ្នំពេញចេញមុខបង្ក្រាប ដោយចាប់ពួកគេដាក់ឡានយកទៅទម្លាក់ចោលនៅទីលានប្រជាធិបតេយ្យខណ្ឌឫស្សីកែវ ភ្លាមៗ។ ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលជាស្ត្រីទាំងនោះ...
ច្បាប់
អ្នកឃ្លាំមើលថាកម្ពុជាមិនទាន់មានប្រព័ន្ធតុលាការដែលអាចធានានូវយុត្តិធម៌សង្គមនៅឡើយ
ឌឹ ខេមបូឌា ដេលី
-
May 9, 2022
ក្រុមសង្គមស៊ីវិលព្រមានថា ប្រព័ន្ធតុលាការកម្ពុជាអនុវត្តច្បាប់ស្តង់ដារពីរដែលមិនអាចធានានូវយុត្តិធម៌សង្គមបាន ខណៈនិយោជក និងអ្នកមានអំណាចនៅតែអាចបំពានលើច្បាប់ការងារដោយធ្វើទុក្ខបុកម្នេញលើកម្មករនិយោជិតយ៉ាងធ្ងន់ធ្ងរ។ អ្នកគ្រប់គ្រងខាងផ្នែកសិទ្ធិការងារនៃអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៥ ឧសភា ថា ការអនុវត្តច្បាប់នៅកម្ពុជាគឺមានស្តង់ដារពីរ ដែលតែងធ្វើទុក្ខបុកម្នេញលើកម្មករនិយោជិត ខណៈនិយោជក និងអ្នកមានអំណាចនៅតែអាចបំពានលើច្បាប់ការងារដែលជាគំរូអាក្រក់យ៉ាងធ្ងន់ធ្ងរក្នុងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីសំណាក់ថៅកែក្រុមហ៊ុន និងពួកអ្នកមានអំណាចទាំងនោះ។ លោក...
ព័ត៌មានជាតិ
សង្គមស៊ីវិលស្នើលោក ហ៊ុន សែន ចេញមុខដោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍
ឌឹ ខេមបូឌា ដេលី
-
May 1, 2022
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជំរុញឲ្យលោក ហ៊ុន សែន ផ្ទាល់ត្រូវចេញមុខដោះស្រាយលើទំនាស់រវាងកម្មករនិយោជិត និងក្រុមហ៊ុនណាហ្គាវើលដ៏ (NAGA World) ខណៈសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុននេះ អំពាវនាវរកជំនួយសប្បុរសធម៌ដោយសារវិវាទការងារបានបន្តជាង ៤ខែមកហើយ។ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ថា ដើម្បីឱ្យការប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣៥ ឆ្នាំ២០២២ នេះអាចធ្វើឡើងដោយក្តីសប្បាយរីករាយទៅបាន កម្ពុជាគួរតែលើកយកករណីវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៏ និងកម្មករនិយោជិតមកដោះស្រាយឱ្យបានឆាប់...
ព័ត៌មានជាតិ
សហជីពក្រុមហ៊ុនណាហ្គាវើលដ៍អំពាវនាវរកជំនួយពីសាធារណជនជួយដល់ក្រុមកូដករ
ឌឹ ខេមបូឌា ដេលី
-
April 29, 2022
សហជីពទ្រទ្រង់សិទ្ធិការងារឲ្យបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) បានអំពាវនាវស្វែងរកជំនួយពីសាធារណជន សប្បុរសជនជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័នសប្បុរសធម៌នានា ឲ្យជួយចូលរួមឧបត្ថម្ភជាស្បៀងអាហារ ឬថវិកា និងសម្ភារៈផ្សេងៗដល់ក្រុមកូដករដែលកំពុងប្រឈមនឹងការខ្វះខាតសព្វថ្ងៃនេះ។ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញសេចក្តីប្រកាសស្វែងរកជំនួយសប្បុរសធម៌កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ថា ដើម្បីការពារសេរីភាពសហជីព សិទ្ធិការងារ និងយុត្តិធម៌សង្គម កម្មករនិយោជិតទាំងអស់ដែលភាគច្រើនជាស្ត្រី សុខចិត្តប្រឈមនឹងជីវភាពរស់នៅដែលលំបាកគ្មានប្រាក់ចំណូល ខណៈការចំណាយលើជីវភាពប្រចាំថ្ងៃនៅជាបន្ទុកធ្ងន់ធ្ងរដដែល។ ប្រភពដដែលអះអាងថា ទោះបីជាមានការដោះលែងថ្នាក់ដឹកនាំ និងសកម្មជនសហជីពឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នកាលពីពេលកន្លងទៅក្តី ប៉ុន្តែក្រុមហ៊ុនណាហ្គាវើលដ៍មិនមានចេតនាដោះស្រាយបញ្ហាដែលខ្លួនបានបង្កឡើងជាមួយបុគ្គលិកនោះឡើយ ហើយតែងតែបដិសេធរាល់សំណើរបស់កម្មករនិយោជិតគ្រប់លក្ខខណ្ឌទាំងអស់...
ព័ត៌មានជាតិ
ក្រុមសន្តិសុខចាប់អូសនិងសែងកូដករណាហ្គាវើលដ៍ដាក់រថយន្តក្រុងបន្ទាប់ពីពួកគេបន្តធ្វើកូដកម្ម
ឌឹ ខេមបូឌា ដេលី
-
February 23, 2022
ក្រុមសន្តិសុខខណ្ឌដូនពេញ ចាប់អូស និងសែងកូដករក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) ដាក់រថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ខណៈពួកគេបានចេញធ្វើកូដកម្មជាថ្មីម្ដងទៀតនៅរសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។ កូដករក្រុមហ៊ុនណាហ្គាវើលដ៍ បាននាំគ្នាបន្តប្រមូលផ្ដុំនៅក្បែរក្រុមហ៊ុនជាថ្មីម្តងទៀត ដើម្បីទាមទារឱ្យរដ្ឋាភិបាលដោះលែងថ្នាក់ដឹកនាំ និងសកម្មជនទាំង ១១នាក់ រួមទាំងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន តែការប្រមូលផ្ដុំនេះត្រូវបានអាជ្ញាធររារាំង។ ក្រុមសន្តិសុខខណ្ឌដូនពេញជាច្រើននាក់បានរារាំងកូដករមិនឱ្យប្រមូលផ្ដុំគ្នា។ ការរារាំងនេះ ក្រុមសន្តិសុខបានចាប់អូស និងសែងក្រុមកូដករជាង ៦០នាក់ដែលសុទ្ធតែជាស្ត្រី បង្ខំយកទៅដាក់ក្នុងរថយន្តក្រុងចំនួន ២គ្រឿងរបស់សាលារាជធានីភ្នំពេញ រួចដឹកទៅកាន់មណ្ឌលចត្តាឡីស័កនៅខណ្ឌព្រែកព្នៅ។ អំឡុងពេលពួកគេជិះនៅលើរថយន្តក្រុងដែលអាជ្ញាធរដឹកទៅមណ្ឌលចត្តាឡីស័កនៅខណ្ឌព្រែកព្នៅ ក្រុមកូដករបាននាំគ្នាលើកបដាភ្ជាប់ជាមួយពាក្យ...
ជំងឺកូវីដ ១៩
សមត្ថកិច្ចចាប់កូដករ NAGAយកទៅធ្វើតេស្ដ Covid-19 ទាំងបង្ខំ បន្ទាប់ពីពួកគេចេញធ្វើកូដកម្មជាថ្មី
ឌឹ ខេមបូឌា ដេលី
-
February 22, 2022
សមត្ថកិច្ចចាប់បញ្ជូនកូដករក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) ប្រមាណ ៦០នាក់ទាំងបង្ខំឱ្យឡើងលើរថយន្តសាលារាជធានីភ្នំពេញ ដើម្បីយកទៅធ្វើតេស្ដ Covid-19 នៅមណ្ឌលព្រែកព្នៅ ក្នុងពេលដែលពួកគេចេញធ្វើកូដករជាថ្មីទៀត បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័កតាមវិធានការសុខាភិបាល។ កូដករក្រុមហ៊ុនណាហ្គាវើលដ៍ នៅថ្ងៃទី២១ ខែកុម្ភៈ បានប្រមូលផ្ដុំគ្នាជិតក្រុមហ៊ុន ដើម្បីបន្តធ្វើកូដកម្មទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីព និងសកម្មជនជាង ១០នាក់ រួមទាំងដោះស្រាយបញ្ចប់វិវាទការងារក្រុមហ៊ុនល្បែងមួយនេះ។ ការនាំគ្នាបន្តធ្វើកូដកម្មរបស់ក្រុមកូដករជាថ្មីទៀតនៅថ្ងៃចន្ទ នេះ បន្ទាប់ពីពួកគេទាំងអស់គ្នាបានបញ្ចប់ការធ្វើចត្តាឡីស័កតាមការកំណត់របស់អាជ្ញាធរ និងក្រសួងសុខាភិបាល ក្រោយពីក្រសួងសុខាភិបាលអះអាងថារកឃើញកូដករដែលតវ៉ាមានវិជ្ជមាន Covid-19។ កូដករម្នាក់ឈ្មោះ ពុទ្ធី លីណា...
1
2
3
...
5
Page 1 of 5
Latest news
បទវិភាគ៖ ភូមានិងកម្ពុជារៀបចំបោះឆ្នោតនៅរដូវវស្សាក្រោមកំដៅហិង្សានយោបាយដូចគ្នា
June 21, 2022
មេធាវីការពារក្តីឱ្យកញ្ញា សេង ធារី ដាក់ពាក្យស្នើសុំទៅក្រសួងមហាផ្ទៃចូលជួបកូនក្ដីនៅក្នុងពន្ធនាគារ
June 21, 2022
កូដករណាហ្គារកអន្តរាគមន៍ពីលោក ហ៊ុន សែន និងរដ្ឋសភាឱ្យជួយដោះស្រាយវិវាទការងារ
June 21, 2022
លោក ហ៊ុន សែន កាត់ផ្ទៃដីមេទឹកនិងបឹងចំនួន៤ទំហំជាង២០០ហិកតារឱ្យឯកជនគ្រប់គ្រង
June 21, 2022
បទវិភាគ៖ តើអនាគតកម្ពុជានឹងដើរជាន់ដានប្រវត្តិសាស្ត្រដូចទសវត្សឆ្នាំ១៩៦០ដែរឬទេ?
June 21, 2022
X
សូមចុងត្រង់នេះដើម្បីជួយឧបត្ថម្ភ